ណាតូ បើកកិច្ចប្រជុំ ជាមួយ តួកគី ហ្វាំងឡង់ និងស៊ុយអែត

ចែករំលែក៖

អង្គការណាតូបានបើកកិច្ចប្រជុំ ជាមួយប្រទេសតួកគី ស៊ុយអែត និង ហ្វាំងឡង់ ក្រោយមានក្តីបារម្ភពីសន្តិសុខរបស់ប្រទេសតួកគី ។ ប្រទេសតួកគីគឺជាប្រទេសតែមួយគត់ដែលប្រឆាំងនឹងការចូលជាសមាជិកណាតូរបស់ប្រទេសហ្វាំងឡង់និងស៊ុយអែត។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទទី៣០ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បាននិយាយថា ទីក្រុងអង់ការ៉ា នឹងមិនគាំទ្រឱ្យ «ប្រទេសគាំទ្រភេរវកម្ម» ចូលជាសមាជិក បក្សសម្ព័ន្ធយោធា NATO ឡើយ ហើយការអត្ថាធិប្បាយបែបនេះត្រូវបានគេមើលឃើញថាចង់សំដៅទៅលើប្រទេសស៊ុយអែត និងហ្វាំងឡង់។
លោក អឺដូហ្កាន់ បានធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មានក្នុងពេលធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសតួកគីវិញកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ក្រោយបញ្ចប់ទស្សនកិច្ចនៅអាហ្សែរបៃហ្សង់។ លោក អឺដូហ្កាន់ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ជាការណ៍ពិតណាស់ យើងនឹងមិនអនុញ្ញាតឱ្យប្រទេសដែលគាំទ្រភេរវកម្មចូល NATO ឡើយ»។
ការលើកឡើងបែបនេះបានបង្ហាញថា លោក អឺដូហ្កាន់នៅតែបន្តជំទាស់មិនឱ្យស៊ុយអែត និងហ្វាំងឡង់ចូល NATOឡើយ ដោយចោទថាប្រទេសទាំង២នេះ គាំទ្រគណបក្សពលករឃើដ PKK ដែលតួកគីចាត់ទុកថាជាអង្គការ ភេរវកម្ម និងបញ្ហាមួយចំនួនទៀត ក្នុងនោះរួមមានទាំងការហាមឃាត់អាវុធទៅកាន់តួកគី កាលពីឆ្នាំ២០១៩ផងដែរ។
មកទល់នឹងពេលនេះ កិច្ចចរចារវាងប្រតិភូស៊ុយអែត និងហ្វាំងឡង់ជាមួយតួកគី មានការរីកចម្រើនតិចតួចប៉ុណ្ណោះ ហើយគេក៏មិនទាន់ដឹងច្បាស់ថា តើកិច្ចពិភាក្សាបន្ទាប់ នឹងធ្វើឡើងបន្តទៀតដែរឬយ៉ាងណានោះទេ ខណៈដែលការអនុម័តលើសមាជិកភាពណាមួយតម្រូវឱ្យមានការយល់ព្រមពីបណ្ដាប្រទេសជាសមាជិក NATO ទាំង៣០ប្រទេស ឬកុងសង់ស៊ីស៕ ដោយធីរីណា

...

រូប​ថត​ :​ DW

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print