អតីតនាយករដ្ឋមន្ត្រីអាបេ បានលើកឡើងថា «គួរតែផ្សះផ្សាជាមួយរុស្ស៊ី»

ចែករំលែក៖

អតីនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានលើកឡើងថា «ខ្ញុំគិតថា យើងគួរតែកាត់បន្ថយការគំរាមកំហែងពីភាគខាងជើង ដោយប្រមូលកម្លាំងទប់ទល់តំបន់ភាគភាគនិរតីវិញ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន The Economist អតីតនាយករដ្ឋមន្ត្រី អាបេ បានលើកឡើងពី គោលនយោបាយការបរទេសរបស់ជប៉ុនជាមួយប្រទេសជិតខាងដ៏ខ្លាំងទាំងពីរ គឺរុស្ស៊ីនិងចិន។
លោកអាបេ បានលើកឡើងថា យើងចាំបាច់ត្រូវតែកាត់បន្ថយការគំរាមកំហែងពីភាគខាងជើង ដោយប្រមូលកម្លាំងទប់ទល់នឹងភាគនិរតីវិញ ។ ខ្ញុំគិតថា ភារកិច្ចរបស់ខ្ញុំគឺត្រូវចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងពិភាក្សាស្វែងរកដំណើរដោះស្រាយលើប្រជុំកោះដែលមានវិវាទជាមួយរុស្ស៊ី។ ខ្ញុំយល់ថា លោកពូទីនយល់យ៉ាងច្បាស់ពីសារៈសំខាន់នៃសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន។
អតីតនាយករដ្ឋមន្ត្រី អាបេ បានលើកឡើងថា ទាំងចិននិងរុស្ស៊ីបានក្លាយជាគោលដៅគំរាមកំហែងសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក និងអាចរៀបចំសណ្តាប់ធ្នាប់ ពិភពលោកឡើងវិញ។ ទាំងនោះហើយបានជាអតីតនាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា ការបង្កើនទំនាក់ទំនងដៃគូជាមួយចិន និងរុស្ស៊ី កាន់តែច្រើនកាន់តែល្អ៕ ដោយធីរីណា

...

រូប​ថត​ : TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print