រថយន្ត២គ្រឿងបុកគ្នាបណ្តាលអោយមនុស្សស្លាប់០២នាក់និងរងរបួសធ្ងន់ស្រាល០៣នាក់ នៅស្រុកស្រែអំបិល

ចែករំលែក៖

ខេត្តកោះកុង÷  នៅយប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២ វេលាម៉ោង១៨និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តធំនិងរថយន្តតូចបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិច លើផ្លូវលេខ៤៨ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល បណ្ដាលអោយរងរបួសមនុស្សធ្ងន់ស្រាលចំនួន០៥នាក់និងស្លាប់០២នាក់ស្រី។

មន្ត្រីមានសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា គេឃើញរថយន្តម៉ាកHYUNDAIMIGHTY ដឹកទំនិញធុនធំ(កូរ៉េ)
ពណ៌សពាក់ស្លាកលេខស្វាយរៀង3A1769 បើកបរដោយឈ្មោះ ផាន ស៊ាងឡេង ភេទ ប្រុស អាយុ25ឆ្នាំ មានទីលំនៅ ភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម (រត់គេចខ្លួនបាត់)បានបន្សល់នូវឯកសារនៅក្នុងរថយន្តដូចជា÷1,ប័ណ្ណចាក់វាក់សាំងកូវីត19 មួយសន្លឹក,2•ប័ណ្ណបើកបរប្រភេទ Bមួយសន្លឹក, 3• អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។

រីឯ២/រថយន្តតូចម៉ាកលុចសុីសRX300ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2P2636បើកបរដោយឈ្មោះឈួន សុភ័ក្ត្រ ភេទប្រុសអាយុ៤២ឆ្នាំមានទីលំនៅភូមិឈូកឃុំជីខលើស្រុកស្រែអំបិលរងរបួសស្រាល។ ក្នុងនោះអ្នករួមដំណើរមានចំនួន០៤នាក់ទៀត។
១/ឈ្មោះភ័ក្ត្រ ចរិយា ភេទស្រីអាយុ១៧ឆ្នាំត្រូវជាកូន(ស្លាប់,កូនលោក ឈួន សុភក្ត្រ)។
២/ឈ្មោះឈួន.លីហ៊ួ ភេទប្រុសអាយុ០៤ឆ្នាំត្រូវជាកូនរងរបួសធ្ងន់។
៣/ឈ្មោះឈួន.គឹមលាង ភេទស្រីអាយុ០៦ឆ្នាំត្រូវជាកូន រងរបួសធ្ងន់អ្នកទាំងពីរត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅពេទ្យភ្នំពេញ។
៤/ឈ្មោះឡុង.ហ៊ួយ ភេទស្រីអាយុ២៧ឆ្នាំត្រូវជាប្អូនថ្លៃ(ស្លាប់)។

មន្ត្រីនគរបាលមូលដ្ឋានបញ្ជាក់អំពីមូលហេតុគឺដោយរថយន្តធំប្រើប្រាស់ល្បឿនលឿនលើផ្លូវកោងរេចង្កូតចូលទៅបុករថយន្តតូចនៅខាងឆ្វេងដែលបញ្ច្រាស់ទិសគ្នាទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

គួរបញ្ជាក់ថា វត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបានផ្នែកជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ស្រែអំបិល ដើម្បីដោះស្រាយតាមនីតិវិធី៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print