ប្រទះឃើញសពបុរសអនាថាម្នាក់ហើមស្អុយក្នុងដីឡូត៍រ៉ាដេប៉ូបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ សពបុរសដែលជាជនអនាថាម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ក្នុងស្ថានភាពហើមស្អុយនៅក្នុងដីឡូត៍មួយកន្លែង និងបានបង្កឲ្យមានការភ្ញាក់ផ្អើលលប្រជាពលរដ្ឋដែលនៅក្បែរ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងផ្ទះស ស្ថិតក្នុងដីឡូត៍មួយកន្លែង ភូមិសំរោង សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មិនបានស្គាល់អត្តសញ្ញាណជានណានោះឈ្មោះអ្វី និងមានទីលំនៅ នៅឯណានោះទេ គ្រាន់តែនៅមុនពេលបុរសនេះស្លាប់ កាលពី៤ ទៅ៥ថ្ងៃមុន គាត់បានឃើញ បុរសនេះដើរចូលទៅក្នុងដីឡូត៍ ខាងលើដែលគេទុកចោល ហើយអ្នកស្រុកតែងហៅទីនោះថាផ្ទះស ។ ខណៈ នោះគាត់កំណត់បានថា បុរសនេះគឺជាជនអនាថា និងជាមនុស្សមិនសូវគ្រប់ទឹកឡើយ ពេលនោះដោយខ្លាចបុរសអនាថានោះចូលទៅមានគ្រោះថ្នាក់អី ឬខ្លាចគាត់ចងកសំលាប់ខ្លួន ក៏បានតាមទៅមើល ប៉ុន្តែពេល ទៅដល់មិនមានបញ្ហាអ្វីកើតឡើងទេ គាត់ក៏ចាកចេញពីទីនោះ ហើយបុរសខាងលើ ក៏បានស្ថិត នៅទីនោះម្នាក់ឯង។

ប្រភពដដែលបានបន្តថា លុះដល់ពេលកើតហេតុការណ៍ភ្ញាក់ផ្អើលគាត់បាននឹកឃើញដល់បុរសនោះព្រោះពេលជួបបានជជែកគ្នា២ទៅ៣ម៉ាត់ដែរ គាត់បានចូលទៅមើល ដើម្បីកបាយនិងទឹកឲ្យហូប ហើយគ្រាន់តែចូលទៅជិតដល់ បានធំក្លិនស្អុយចម្លែក គាត់មានការងឿងឆ្ងល់ ក៏បានដើរចូលទៅមើលជិត ស្រាប់តែប្រទះឃើញបុរសនោះ ដេកស្លាប់ក្នុងសភាពហើមស្អុយបាត់ទៅហើយ។ បន្ទាប់មកគាត់បាន ចាកចេញពីទីនោះ ហើយបានយកដំណឹងនេះ ប្រាប់ដល់អ្នកភូមិ នាំគ្នាទៅចោមរោមមើលគ្រប់ៗគ្នា ប៉ុន្តែមិនមាននរណាម្នាក់ បានស្គាល់ជនរងគ្រោះម្នាក់នេះឡើយ ព្រោះជាជនអនាថា ហើយជាអ្នកមកពីឆ្ងាយ ថែមទៀត ទើបគ្មានអ្នកស្គាល់បែបនេះ។

ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយឡែកប៉ូលិសមូលដ្ឋាន បានចុះទៅមើល ហើយបានរាយការណ៍បន្តទៅប៉ូលិស ការិយាល័យបចេកទេស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច័យទៅតាមជំនាញ រួចទើបប្រគល់សពទៅឲ្យអាជ្ញាធរចាត់ចែងបន្ត៕

Video_1_20160504-07510625

Video_20160504-07504011

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print