ក្រុមប្រចាំការវេនទី១ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីធានាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លេខាធិការដ្ឋាននៃ គ.ស.អ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមប្រចាំការទី១ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រចាំបញ្ជាថ្ងៃទី០២ ខែមិថុនា របស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្រុមប្រចាំការទី១នេះ រួមមាន ៖ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងថ្នាក់ដឹកនាំមកពីតាមបណ្តាស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតជាសមាជិក ។

ក្រុមប្រចាំបញ្ជាមានតួនាទី ជាសេនាធិការជូនលេខាធិការដ្ឋាននៃ គ.ស.អ និងមានភារកិច្ចដូចខាងក្រោម ៖
-ជួយដល់លេខាធិការដ្ឋាននៃ គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន និងក្រោយបោះឆ្នោត ។

-ប្រមូលផ្ដុំព័ត៌មាន និងរបាយការណ៍ពីបណ្ដាលក្រសួង/ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងពីយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត និងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានសេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត ។

-តាមដាន ក្ដាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើតនៅតាមបណ្ដាលរាជធានី-ខេត្ត ទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ ដើម្បីចង្អុលដឹកនាំទៅអង្គភាពជំនាញ ធ្វើការដោះស្រាយបានទាន់ពេលវេលា ។

-ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ ដើម្បីរាយការណ៍ជូនប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print