ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បកស្រាយ​បំភ្លឺ​តប​ចំពោះ​ការ​ចុះ​បង្ហោះ​ផ្សព្វផ្សាយ​ ពាក់ព័ន្ធ​ករណី​ហិង្សា​នៅ​ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ (​អក្សរ​ ន​៚)

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​បំភ្លឺ​ជូន​សាធារណជន​ ចំពោះ​គណនី​ហេ្វ​ស​ប៊ុ​ក​ឈ្មោះ​ (​អក្សរ​ ន​៚)​ ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​អម​ដោយ​រូបភាព​ជន​រង​គ្រោះ​ នៅ​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២២​ មាន​ខ្លឹមសារ​ថា​៖​ សង្ឃឹម​តិច​ណាស់​ និង​បាន​ខ​មិន​ ថា​ អធិការ​ស្រុក​មុខកំពូល​ លោក​ ឯក​ លន់​ និយាយ​ថា​ មិនមែន​ជា​ស្នាម​កាប់​ទេ​ ។​ សូម​មិន​យល់​ !​ ចំណែកឯ​មន្ត្រី​នគរបាល​យុត្តិធម៌​ស្រុក​មុខកំពូល​ និង​មន្ត្រី​ផ្សេង​ទៀត​និយាយ​ថា​ មក​ពី​មិន​រត់​ទើប​គេ​វៃ​ ។​ សូម​គាំង​មតិ​ !

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​បញ្ជា​ឱ្យ​លោក​អធិការ​នគរបាល​ស្រុក​មុខកំពូល​ ចំណាត់ការ​ឆ្លើយ​តប​បំភ្លឺ​ករណី​ខាងលើ​ ។​

​ជា​លទ្ធផល​ ៖​ -​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ កើតហេតុ​នៅ​ថ្ងៃ​ទី​២៦.០៥.២០២២​ វេលា​ម៉ោង​១៧.៣០​នាទី​ នៅ​ចំណុច​ទ្វារ​ទឹក​បឹង​តា​សែន​ ស្ថិត​ក្នុងភូមិ​សាមគ្គី​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។​

​ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​នៅ​វេលា​ម៉ោង​ ១៧.៤៥​នាទី​ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ដំបង​ និង​កម្លាំង​ជំនាញ​ស្រុក​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ម៉ៅ​ បញ្ញា​ ហៅ​តឿ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ បាន​ចំនួន​០១​នាក់​ ក្នុង​ពេល​នោះ​ក៏​ឃើញ​ជន​រង​គ្រោះ​ចំនួន​០៣​នាក់​ ឈ្មោះ​ ប៉ិច​ ក្រឹម​ ឈ្មោះ​ គង់​ គួ​ន​ និង​ ឈ្មោះ​ ទួន​ផា​ន់​នី​ រង​របួសធ្ងន់​ ហើយ​ក្រុម​គ្រួ​សារបាន​យក​ជន​រង​គ្រោះ​ទាំង​០៣​នាក់​ ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

​ក្រោយ​ធ្វើការ​ស្រាវជ្រាវ​ កម្លាំង​ប៉ុស្តិ៍​ និង​កម្លាំង​ជំនាញ​ស្រុក​ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ម៉ៅ​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​បាន​ចំនួន​០១​នាក់​ទៀត​ ចំណែក​បក្ខពួក​ជនសង្ស័យ​ចំនួន​០៣​នាក់​ទៀត​ បាន​រត់គេច​ខ្លួន​ ។​

​ករណី​នេះ​កម្លាំង​ជំនាញ​ បាន​កសាង​សំណុំរឿង​ បញ្ជូន​ជនសង្ស័យ​ចំនួន​០២​នាក់​ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ តាម​នីតិវិធី​ រួចរាល់​ហើយ​ ។​ ដោយឡែក​ លោក​វរសេនីយ៍ឯក​ ឯក​ លន់​ អធិការ​នគរបាល​ស្រុក​មុខកំពូល​ សូម​បដិសេធ​ មិន​បាន​បញ្ជាក់​ថា​ មិនមែន​ជា​ស្នាម​កាប់​ ហើយ​មន្ត្រី​ជំនាញ​ក៏​មិន​បាន​និយាយ​ថា​ មក​ពី​មិន​រត់​ទើប​គេ​វៃ​ ដូច​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ (​អក្សរ​ ន​៚)​ បាន​លើក​ឡើង​នោះ​ឡើយ​ ។​

​អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​ មេត្តា​ជ្រាប​ និង​កុំ​មានការ​ភាន់ច្រឡំ​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print