មានសញ្ញាបែកបាក់រវាងប្រធានាធិបតីអ៊ុយក្រែន

ចែករំលែក៖

ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បានប្រកាសថា កម្លាំងទាហានអ៊ុយក្រែន និងប្រធានាធិបតី Volodymyr Zelensky ដូចជាមិនចុះសម្រុងនឹងគ្នាសោះឡើយ។ ទាំងនោះហើយទើបប្រធានាធិបតីអ៊ុយក្រែនបង្ហាញពីក្តីសោះអង្គើយចំពោះកម្លាំងយោធា។

ប្រធានាធិបតីបេឡារូសបានបញ្ជាក់ទៀតថា «តាមប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនកំពុងមានវិវាទយ៉ាងខ្លាំងជាមួយកម្លាំងយោធា ។ កម្លាំងទាហានអ៊ុយក្រែនមិនចង់ឱ្យមានស្ថានភាពបែបនេះយូរអង្វែងនោះឡើយ។
តាមការលើកឡើងរបស់ប្រធានាធិបតីបេឡារូស ក្រោយរុស្ស៊ីផ្លាស់ប្តូរយុទ្ធសាស្ត្រធ្វើឱ្យទាហានអ៊ុយក្រែនបាត់បង់ជាច្រើន ទើបកម្លាំងទាហានមិនចង់ប្រឈមមុខជាមួយថ្នាក់ដឹកនាំដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។
បច្ចុប្បន្នកម្លាំងទាហានអ៊ុយក្រែនជាច្រើនស្លាប់នៅក្នុងសង្គ្រាមវាយប្រហារពីកម្លាំងទាហានរុស្ស៊ី ។ កន្លងមកថ្មីៗប្រធាធិបតីអ៊ុយក្រែនបានប្រកាសថា ក្នុងមួយថ្ងៃៗមានទាហាន១០០នាក់ស្លាប់និងជិត៥០០នាក់រងរបួស។ ទាំងនោះជាផលប៉ះពាល់យ៉ាងខ្លាំងដល់ស្មារតីរបស់កម្លាំងទាហាន៕ ដោយធីរីណា

...

រូបថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print