ភ្នំពេញ : អគ្គិភ័យបានឆាបឆេះឃ្លាំងមួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅរសៀលវម៉ោង៣:២០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចសិប្បកម្មកែឆ្នៃថង់ផ្លាស្ទីក ផ្ទះលេខ៥៧២ តាមបណ្តោយផ្លូវ៣៧១ ភូមិឫស្សី ក្រុម១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា, ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគិ្គសនី បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះឃ្លាំងទំហំ ២៥ម៉ែត្រ x ៣០ម៉ែត្រ និងខូចខាតម៉ាស៊ីនកិនថង់ផ្លាស្ទីក ចំនួន២គ្រឿង, ខូចខាតថង់ប្រេីប្រាស់អស់ ៧០% និងពុំបានឆេះដល់ផ្ទះអ្នកជិតខាងឡើយ។
នៅវេលាម៉ោង០៤:២០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១៣គ្រឿង ប្រេីប្រាស់ទឹកអស់ ១៣ឡាន ស្មើរនឹង ៥២ម៉ែត្រគូប, ររថយន្តរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់០៣ឡាន ស្មេីរនឹង ១៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៤ម៉ែត្រគូប, រថយន្តរបស់កងពលតូចលេខ៧០ ចំនួន ២គ្រឿង មិនបានប្រេីប្រាស់ទឹក៕
ដោយ : សិលា