ស្លាប់និងរបួសជាង ៣០០នាក់ ដោយសារ​ផ្ទុះឆេះឃ្លាំងស្តុកកុងតឺន័រនៅបង់ក្លាដែស

ចែករំលែក៖

មានករណីផ្ទុះយ៉ាងខ្លាំងនៅក្នុងឃ្លាំងស្តុកកុងតឺន័រក្នុងប្រទេសបង់ក្លាដែសបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន។ អាជ្ញាធរក្នុងប្រទេសបង់ក្លាដែស នៅថ្ងៃទី៥ខែមិថុនាបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៤៣នាក់បានស្លាប់ និងច្រើនជាង៣០០នាក់ រងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះឃ្លាំងស្ដុកទូកុងតឺន័រមួយកន្លែងដោយបង្កឱ្យមានការផ្ទុះជាច្រើន។

ហេតុការណ៍អគ្គិភ័យដ៏រន្ធត់ខាងលើបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ទី៤ ខែមិថុនានេះ នៅឯឃ្លាំងស្ដុកទូកុងតឺន័រមួយកន្លែងក្នុងទីក្រុង ស៊ីតាគុនដា (Sitakunda) ដែលស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីទីក្រុងកំពង់ផែ ឈីតតាហ្គង (Chittagong)។ អាជ្ញាធរបង់ក្លាដែសបានបង្ហាញក្ដីបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ពីព្រោះថាក្នុងចំណោមអ្នករងរបួសមានមនុស្សជាច្រើននាក់បានរងរបួសធ្ងន់ធ្ងរ ខណៈដែលអ្នកពន្លត់អគ្គិភ័យ ៦នាក់ក៏ស្ថិតនៅក្នុងចំណោមអ្នកបាត់បង់ជីវិតផងដែរ និង២១នាក់ទៀតរងរបួស។
អាជ្ញាធរបង់ក្លាដែសមិនទាន់អាចកំណត់ពីមូលហេតុនាំឱ្យមានអគិ្គភ័យនៅឡើយទេ ហើយមកទល់នឹងថ្ងៃអាទិត្យនេះ ក្រុមអ្នកពន្លត់អគ្គិភ័យ នៅតែបន្តប្រតិបត្តិការរបស់ពួកគេនៅឡើយ ជាពិសេសគឺរារាំង និងពន្លត់ភ្លើងដើម្បីបញ្ចៀសការផ្ទុះទូកុងតឺន័រមួយចំនួនដែលស្ដុកសារធាតុគីមី៕ ដោយធីរីណា

...

រូបថត​ :​ dnrtv.org.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print