ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ស្នងការរង នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងក្រុមប្រចាំបញ្ជាវេនទី៣ ចូលរួមប្រជុំជួរ ដើម្បីត្រៀមអន្តរាគមន៍ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានកម្លាំងសរុបចំនួន ៣៥នាក់។
សូមជម្រាបថា មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមរួចជាស្រេចដេីម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមគ្រប់ការិយាល័យបោះឆ្នោត ក្នុងរាជធានីភ្នំពេញ ដោយភាពទទួលខុសត្រូវលេីតួនាទីភារកិច្ចរបស់ខ្លួន។
គួរបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កម្លាំងអធិការនគរបាលខណ្ឌទាំង១៤ បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕
ដោយ៖សហការី