លោក​ ហេង​ រតនា​៖​ក្រុមប្រឹក្សាឃុំដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ “ហ៊ានសន្យា​ ហ៊ានធ្វេី”​តាមកម្មវិធីនយោបាយរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​​ បានថ្លែង​ឱ្យ​ដឹង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​០៦ ខែមិថុនា​​ ឆ្នាំ​២០២២នេះថា​៖​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋនៅស្រុកលេីកដែកទាំងមូល​ដែលបានគាំទ្រដំណេីរការបោះឆ្នោតប្រកបដោយរលូន​ គោរពច្បាប់​និងនីតិវិធីគ.ជ.ប​ ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ទន្ទឹងនេះ​ សូមថ្លែងអំណរគុណដល់សមាជិកសមាជិការគណបក្សប្រជាជនទាំង៧ឃុំ​ក្នុងស្រុកលេីកដែកជាពិសេសបំផុត ដែលបានចេញទៅបោះឆ្នោតនិងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនឱ្យបានទទួល​ជោគជ័យប្រកបដោយ​ក្តីមោទន:ក្រៃលែង​ (ផ្អែកតាមលទ្ធផលរាប់សន្លឹកឆ្នោតបណ្តោះអាសន្ន)។

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានថ្លែងបន្តថា​ ឃុំដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបន្តការពារសន្តិភាព​ ជំរុញការអភិវឌ្ឍលេីគ្រប់វិស័យ​ ជាពិសេសលើកកម្ពស់ការគាំពារសង្គមរួមមានស្ត្រី​ យុវជន​ កុមារ​ ជនមានពិការភាព ជនចាស់ជរា អតីតយុទ្ធជន គ្រួសារក្រីក្រ​។

លោក​ ហេង​ រតនា​ បានគូសបញ្ជាក់បន្ថែមថា៖​ ក្រុមប្រឹក្សាឃុំដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ “ហ៊ានសន្យា​ ហ៊ានធ្វេី”​តាមកម្មវិធីនយោបាយរបស់ខ្លួន ជាពិសេសឃុំទាំងអស់នឹងបន្តចូលរួមពង្រឹងសេចក្តីសុខសុវត្ថិភាពនិងការអភិវឌ្ឍសង្គមជាតិនៃព្រះរាជាណាចក្ររបស់យេីង​ កាន់តែរីកចំរេីនរុងរឿងតរៀងទៅ! ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print