ប្រធានាធិបតីតួកគី ព្រមានអឺរ៉ុប កំពុងធ្លាក់នៅក្នុងភាពចលាចល

ចែករំលែក៖

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃទី៥ខែមិថុនា បានប្រកាសថា សមាជិកសហគមន៍អឺរ៉ុប និងប្រទេសក្នុងតំបន់អឺរ៉ុបផ្សេងទៀត អាចប្រឈមនឹងវិបត្តិដោយសារតែជនភៀសខ្លួនអ៊ុយក្រែន ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រលោកនៅក្នុងស្រុក Kizilcahamam ប្រធានាធិបតី Erdogan បានបញ្ជាក់ថា តួកគីគ្រប់គ្រងបានយ៉ាងល្អនៃជនភៀសខ្លួនខុសច្បាប់មកពីប្រទេសស៊ីរី ក្នុងរយៈពេល១១ឆ្នាំកន្លងមក ។ ប៉ុន្តែពេលនេះយើងឃើញពីភាពចលាចលនៅក្នុងតំបន់អឺរ៉ុបដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ លោកសង្ឃឹមថា ពិភពលោកនឹងឆ្លងផុតដំណាក់កាលនេះបានល្អបំផុត។
តាមរបាយការណ៍របស់ Amin Awad ជំនួយការរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាអ៊ុយក្រែនបានបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈមកទល់ពេលនេះមានជនជាតិអ៊ុយក្រែនជិត១៤លាននាក់បានភៀសខ្លួន ក្នុងនោះមាន៦លាននាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។ ប្រទេសប៉ូឡូញ រូម៉ានី និងហុងគ្រី គឺជាតំបន់ដែលជនជាតិអ៊ុយក្រែនភៀសខ្លួន។
ទន្ទឹមនឹងបញ្ហាជនភៀសខ្លួន ប្រធានាធិបតីតួកគីក៏បានបញ្ជាក់ផងដែរពីការសុំចូលជាសមាជិករបស់ប្រទេសស៊ុយអែតនិងហ្វាំងឡង់។ រដ្ឋាភិបាលទីក្រុងអង់ការ៉ា នឹងរារាំងប្រទេសទាំងពីរចូលជាសមាជិករបស់ណាតូ ៕ ដោយធីរីណា

...

រូបថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print