ខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូ ធ្វើការបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកនៅក្នុងព្រះវិហារ សាសនាកាតូលិកដែលក្រុមបរិស័ទកំពុងចូលរួមនៅក្នុងពិធីមួយនៅព្រះវិហារក្នុងរដ្ឋ Ondo នៃប្រទេសនីហ្សេរីយ៉ា។
ការបាញ់ប្រហារនោះបណ្តាលឱ្យមនុស្ស៥០នាក់ស្លាប់ ក្នុងនោះមានកុមារជាច្រើនដែលកំពុងចូលរួមនៅក្នុងព្រះវិហារ St Francis នៃស្រុក Owo រដ្ឋ Ondo ដែលជារដ្ឋស្ងាប់ស្ងាត់បំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ា ។
គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមួយបានឱ្យដឹងថា មានសាកសព៥០នាក់បានបញ្ជូនមកកាន់មន្ទីរពេទ្យ។
រូបភាពពីកន្លែងកើតហេតុបានឱ្យដឹងថា សាកសពជាច្រើនដេកពេញទីធ្លានៅព្រះវិហារ ក្រោយការវាយប្រហារភេរវកម្ម។
អភិបាលរដ្ឋ Ondo លោក Rotimi Akeredolu បានឱ្យដឹងថា ការបាញ់ប្រហារនេះគឺជាសកម្មភាពថោកទាបបំផុតសម្លាប់មនុស្សគ្មានកំហុស ។ លោកបានប្រកាសថានឹងធ្វើគ្រប់យ៉ាងដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់មកដាក់ទោសតាមច្បាប់៕ ដោយធីរីណា
រូបថត : AP