នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រឈមនឹងការបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងសភា តាមការតាមទារពីគណបក្សប្រឆាំងនៅថ្ងៃទី៦ ខែមិថុនា។
នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានរដ្ឋសភាបានបញ្ជាក់យ៉ាងច្បាស់ថា «ចំនួនអ្នកគាំទ្ររបស់គណបក្សក្នុងរដ្ឋសភាទាមទារឱ្យបោះឆ្នោតផ្តល់ទំនុកចិត្តមានច្រើនជាង១៥% ។ ដូច្នេះតាមការកំណត់ ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ១៨-២០នាទីថ្ងៃទី៦ ខែមិថុនា (ពេលវេលាក្នុងតំបន់)។
ការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើឡើងភ្លាមៗ ប៉ុន្តែពេលវេលាប្រកាសលទ្ធផលនឹងសម្រេចនាពេលក្រោយ។ លោក Boris Johnson ត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសនៅឆ្នាំ២០១៩ តែពេលនេះត្រូវទទួលរងគំនាបយ៉ាងខ្លាំងពីក្រុមអ្នកប្រឆាំង៕ ដោយធីរីណា
...
រូបថត : AFP/TTXVN