ប្រធានាធិបតីអ៊ុយក្រែនបង្ហាញវត្តមាននៅតំបន់ក្តៅ Donbas

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហាញវត្តមាននៅតំបន់ Donbas ខណៈដែលការប្រយុទ្ធគ្នាកំពុងបន្តប្រព្រឹត្តទៅយ៉ាងខ្លាំងក្លានៅតំបន់ឧស្សាហកម្មភាគខាងកើតអ៊ុយក្រែន និងជាទីដែលទីក្រុងមូស្គូកំពុងផ្តោតការវាយប្រហារ។

ក្នុងដំណើរទស្សនកិច្ចនោះ លោក ហ្សេលេនស្គី បានទៅកាន់ប៉ុស្តិ៍បញ្ជាការ និងទីតាំងជួរមុខក្នុងទីក្រុង Lysychansk ដែលស្ថិតនៅត្រើយម្ខាងទៀតនៃទន្លេ Siverskyi Donets ពីទីក្រុង Sievierodonetsk ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងព្យាយាមទប់ទល់នឹងកងកម្លាំងរុស្ស៉ីពីការដណ្តើមយកទីក្រុងយុទ្ធសាស្រ្តមួយនេះ។ លោក ហ្សេលេនស្គី ក៏បានទៅកាន់ទីក្រុង Bakhmut ដែលស្ថិតនៅភាគនិរតីនៃតំបន់ដូណេត (Donetsk) និងបានសំណេះសំណាលជាមួយកងទ័ព នៅទីនោះផងដែរ។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ លោក ហ្សេលេនស្គី បានថ្លែងតាមរយៈសារជាវីដេអូយ៉ាងដូច្នេះថា «ខ្ញុំមានមោទនភាពចំពោះអ្នកគ្រប់គ្នាដែលខ្ញុំបានជួប, ខ្ញុំបានចាប់ដៃ, ខ្ញុំបាននិយាយជាមួយ និងខ្ញុំបានផ្តល់ការគាំទ្រ»។
ជាចុងក្រោយ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លោកក៏បានធ្វើដំណើរទៅកាន់ទីក្រុងZaporizhzhia នៅភាគអាគ្នេយ៍ ដើម្បីជួបជាមួយអ្នកស្រុកMariupol ដែលបានភៀសខ្លួនចេញពីទីក្រុងកំពង់ផែមួយនោះ ក្រោយការទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់អស់ជាច្រើនខែដោយរុស្ស៊ីផងដែរ៕ ដោយធីរីណា

...

រូបថត​ :​Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print