ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ដព្រះវិហារ នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២នេះ កម្លាំងការពារសន្តិសុខបោះឆ្នោត បានការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ការដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ពីគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត គឃ.សប មក គណៈ កម្មាធិការរៀបចំការបោះឆ្នោតខេត្ត គធ.ខប ជាបន្តបន្ទាប់ ដោយសុខសុវត្ថិភាព។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។
ចំពោះការបោះឆ្នោតនេះដែរ ក៏មានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីផងដែរ៕
ដោយ៖សហការី