លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ណែនាំពលរដ្ឋឱ្យរក្សាអនាម័យម្ហូបអាហារដើម្បីការពារខ្លួនពីជំងឺផ្សេងៗ ក្នុងទិវាសុវត្ថិភាពម្អូបអាហារឆ្នាំ២០២២ ថ្ងៃទី៧ ខែមិថុនា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល  បានជំរុញដល់ពលរដ្ឋអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងការរក្សាឱ្យបាននូវសុវត្ថិភាពចំណីអាហារឱ្យបានគ្រប់គ្នាដើម្បីថែរក្សាសុខភាព ការពារខ្លួនពីជំងឺតម្កាត់នានា។ ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិតនាពេលនេះក្នុងទិវាសុវត្ថិភាពម្អូបអាហារឆ្នាំ២០២២ ថ្ងៃទី៧ ខែមិថុនា។

សូមបញ្ជាក់ថា, ក្នុងសារសំឡេងផ្សព្វផ្សាយក្នុងបណ្ដាញសង្គមកាលពីថ្ងៃច័ន្ទ ទី៦ ខែមិថុនា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថាការខ្វះអនាម័យចំណីអាហារនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព និងផលិតភាពសង្គម។ លោកស្រីជំរុញឱ្យមានការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាំងពីដាំដុះរហូតដល់ម្ហូបត្រូវបានមកដាក់លើតុ។

លោកស្រីវេជ្ជបណ្ឌិតថា៖ «សូមបងប្អូនយកចិត្តទុកដាក់ទៅលើការបរិភោគចំណីអាហាររបស់ខ្លួនធ្វើការផ្គត់ផ្គង់នូវម្ហូបអាហារនេះជូនដល់ក្រុមគ្រួសារជាពិសេសមាតា បិតា អាណាព្យាបាល ការចិញ្ចឹមបីបាច់ថែរក្សាកូនចៅរបស់ខ្លួននេះក៏សុំអនុវត្តន៍ឱ្យបានត្រឹមត្រូវនូវសុវត្ថិភាពអនាម័យចំណីអាហារឱ្យបានល្អជៀសវាងយើងប្រើប្រាស់ម្ហូបអាហារដែលហួសសុពលភាព ឬក៏អាហារដែលមិនមានសុវត្ថិភាពល្អ ហើយអាហារដែលទុកយូរដែលធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពរបស់យើង»។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះបានណែនាំឱ្យមានអនាម័យដៃ អនាម័យចំណីអាហារដោយលាងសម្អាតនូវបន្លែ ផ្លែឈើ ត្រី សាច់ ចាន កាំបិត ជ្រុញ ឱ្យបានជាប់ជាប្រចាំ ត្រូវចម្អិនម្អូបអាហារឱ្យឆ្អិនល្អ បែងចែកអាហារកុំឱ្យច្រលូកច្រលំគ្នា ហើយមិនត្រូវរក្សាម្ហូបអាហារយូរពេក បើសិនជាទុកត្រជាក់ត្រូវដាក់ក្រោម ៥អង្សា បើក្ដៅត្រូវរក្សាលើសពីកម្ដៅ ៦០អង្សារសេ។

លោកស្រីប្រាប់ពលរដ្ឋឱ្យជៀសវាងការបរិភោគសាច់ឆៅដោយថាមានសាច់ឆៅដែលមិនបានចំអិនល្អមានផ្ទុកមេរោគផ្សេងៗដែលធ្វើឱ្យមានការចម្លងរាលដាលខ្លាំង។

លោកស្រី៖ «កន្លងមកនេះវាមានការផ្ទុះចេញនូវជំងឺតម្កាត់ផ្សេងៗដែលវាអាចជាការចម្លងពីសត្វព្រៃឬក៏ពពួកកកេ ឬក៏ថានិកសត្វ ហើយក៏ពពួកសត្វដែលបំបៅកូននឹងទឹកដោះអីជាដើម។ អញ្ចឹងការបរិភោគនោះបើយើងបរិភោគសាច់សូមចំអិនឱ្យបានត្រឹមត្រូវរាល់ម្ហូបអាហារដែលយើងបរិភោគគឺត្រូវចំអិនឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតនូវបន្លែបង្កាដែលយើងបរិភោគនេះគឺត្រូវលាងសម្អាតឱ្យបានត្រឹមត្រូវ»។

រាល់មានបញ្ហាសុខភាពលោកស្រី ឱ វណ្ណឌីន បានជំរុញដល់ពលរដ្ឋទៅពិគ្រោះពេទ្យជំនាញ ជាពិសេសប្រសិនជាមានការបារម្ភពីបញ្ហាសុខភាពទាក់ទងនឹងជំងឺឆ្លងរាតត្បាតសូមទំនាក់ទំនងទៅលេខ ១១៥ ឬទៅមន្ទីរពេទ្យដែលនៅជិតផ្ទះបំផុតកាន់តែឆាប់កាន់តែល្អ។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ៧ ខែមិថុនា​​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ០នាក់​ (ឆ្លងសហគមន៌​:​ ​​០​ នាំចូល:​ ០ នាក់) និងមានជាសះស្បេីយ​ ១ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ដដែល​ ១៣៦២៦២​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​កេីន​ ១៣៣២០៦ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2975207  ស្មេីនឹង​ 176047  ក្នុង១លាន នាក់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print