ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់៥នាក់(ស្រី១នាក់) របួសស្រាល ៥នាក់(ស្រី២នាក់) ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
របាយការណ៍ដដែល បានគូសបញ្ជាក់ថា៖ នៅថ្ងៃទី០៨ ខែមិថុនានេះ គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសចំនួន១២នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៦លើក។
សូមជម្រាបដែរថា កាលពីថ្ងៃទី០៧ ខែមិថុនាម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់៧នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន ១៤នាក់ (ស្រី៥នាក់) របួសស្រាល ៤នាក់(ស្រី១នាក់) ។ ចំពោះករណីគ្រោះថ្នាក់នេះដែរ បង្កឱ្យមានមនុស្សស្លាប់ និងរបួសចំនួន២៥នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១១លើក ៕ដោយ៖សហការី