ទីក្រុង Melitopol របស់អ៊ុយក្រែនត្រៀមបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ី

ចែករំលែក៖

ប្រមុខដឹកនាំរដ្ឋាភិបាលនៅក្នុងទីក្រុង Melitopol លោកស្រី Galina Danilchenko បានប្រកាសពីគម្រោងបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ី ។
លោកស្រី Galina Danilchenko បញ្ជាក់ថា «យើងដឹងថា អនាគតរបស់យើងគឺចូលជាមួយរុស្ស៊ី។ យើងចាប់ផ្តើមគម្រោងសម្រាប់បោះឆ្នោតប្រជាមតិក្នុងរឿងនេះ»។ លោកស្រីបន្តទៀតថា លោក Sergey Kiriyenko អនុប្រធានទីមួយនៃវិមានក្រឹមឡាំង បានមកធ្វើទស្សនកិច្ចក្នុងទីក្រុង Melitopol ។
កន្លងមក ថ្នាក់ដឹកនាំនៅក្នុងតំបន់ Kherson ក៏បានប្រកាសថា នឹងដើរតាមគន្លងរបស់គ្រីមៀ ចូលជាមួយប្រទេសរុស្ស៊ី។ តំបន់ Kherson ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីដំបូងដែលទីក្រុងមូស្គូចាប់ផ្តើមធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងបន្តអូសបន្លាយ ដោយសារតែបណ្តាប្រទេសលោកខាងលិចនៅតែផ្តល់អាវុធទៅឱ្យអ៊ុយក្រែនដើម្បីតទល់ជាមួយរុស្ស៊ី ។ សកម្មភាពទាំងនោះមិនត្រឹមតែធ្វើឱ្យប្រទេសរុស្សីរងផលប៉ះពាល់ប៉ុណ្ណោះទេ គឺតំបន់អឺរ៉ុបក៏ប៉ះពាល់ខ្លាំងណាស់ដែរ តែអ្នកទទួលបានផលប្រយោជន៍គឺអាមេរិក ឯណោះ៕ ដោយធីរីណា

...

រូបថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print