ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា៖ ជនសង្ស័យចំនួន៣៩នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៣ករណីទូទាំងប្រទេស នៅថ្ងៃទី០៨ ខែមិថុនានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ប្រភពដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៩នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ខ្លួនមនុស្ស ១១នាក់ ,ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ខ្លួនមនុស្ស ៩នាក់ ,ប្រើប្រាស់ ២ករណី ឃាត់ខ្លួនមនុស្ស ១៩នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើនិង ១៩,១៥ក្រាម និង១៩កញ្ចប់តូច និងមេតំហ្វេតាមីន(wy)ស្មើនិង ៥,០៦ក្រាម ។
ជាក់ស្ដែងលទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាបមានដូចខាងក្រោម៖
នគរបាល ៖ ១១អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៤,៤៤ក្រាម និងWy ៥,០៦ក្រាម។
៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨២ក្រាម។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។
៥ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ស្រី ១នាក់។
៦ / រាជធានីភ្នំពេញ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៧ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១២កញ្ចប់តូច។
៨ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤២ក្រាម។
៩ / រតនគិរី៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៣១ក្រាម។
១០ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៦នាក់ ស្រី ៣នាក់ ចាប់យកIce ១០,១៦ក្រាម។
១១ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៥កញ្ចប់តូច ៕ដោយ៖អារុណរះ