ឃាត់ខ្លួន​ស្ត្រី​ម្នាក់​តាម​ដីកា​តុលាការ​ ពី​បទ​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

ចែករំលែក៖

​ខេត្ត​កំពង់ស្ពឺ​៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ នៅ​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១២​និង​០០​នាទី​ បាន​ចាប់ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ នៅ​ចំណុច​ភូមិ​ត្រពាំង​វែង​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​  ពី​បទ​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​

​ជន​ត្រូវ​ចោទ​ ឈ្មោះ​ មឿ​ន​ សា​រ៉​ន​ ហៅ​ ស្រី​ខួច​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ ឃុំ​រលាំង​កែន​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​ ៦៧៦៩​ ចុះ​ថ្ងៃ​ទី​២៣​ ខែ​ ឧសភា​ ឆ្នាំ​២០២២​ របស់​លោក​ ងួ​ន​ វុ​ទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ពី​បទ​ ជួញដូរ​ និង​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​ 

​បច្ចុប្បន្ន​ កម្លាំង​ការិយាល័យ​ជំនាញ​បាន​បញ្ជូន​ជន​ត្រូវ​ចោទ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕ដោយ៖អារុណ​រះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print