ភ្នំពេញ : អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សូមជម្រាបជូនលោក សុខ លីហួរ នាយក ក្រុមហ៊ុនខាងលើជ្រាបថា ការបង់អាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីចូលរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកនាយកក្រុមហ៊ុនដើម្បីមកដោះស្រាយបំណុលពន្ធ របស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុនដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្ត លោក នាយកមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។
អនុលោមតាមមាត្រា៩៥ (ថ្មី) ចំណុចទី ៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកនាយក មកសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ទូរស័ព្ទទំនាក់ទំនងលេខ ០១២ ៦១២ ១២០ ០១៧ ៩៧៨ ៩៧៩ មិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងសារព័ត៌មាននេះ ដើម្បីដោះ ស្រាយបំណុលពន្ធរដ្ឋ។ ក្នុងករណីលោកនាយក មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារនឹងរក្សាសិទ្ធិអនុវត្តតាមផ្លូវច្បាប់ជាធរមាន។ អគ្គនាយ៍កដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោក សុខ លីហួរ នាយកក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ៕