ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric ចុះកិច្ចសន្យាបន្តរយៈពេល១ឆ្នាំជាមួយក្លិប Real Madrid

ចែករំលែក៖

ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric បានយល់ព្រមបន្តកុងត្រារយៈពេលមួយឆ្នាំជាមួយក្លិបអធិរាជស Real Madrid។ កិច្ចសន្យាថ្មីបានរក្សា Modric នៅកីឡដ្ឋាន Santiago Bernabeu បន្តទៀតរហូតដល់ខែមិថុនា ឆ្នាំ២០២៣។

កីឡាករវ័យ៣៦ឆ្នាំដែលបានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ២០១៨រូបនេះបានចូលរួមពី Tottenham ក្នុងឆ្នាំ២០១២ ហើយបានបង្ហាញខ្លួន៤៣៦លើកសម្រាប់ Real Madrid ។ជាសមាជិកមួយរូបដែលបានឈ្នះជើងឯករង World Cup ជាមួយក្រូអាតក្នុងឆ្នាំ២០១៨ កីឡាករ Modric បានជួយក្រុម Real Madrid ឈ្នះជើងឯក La Liga ៣ដង និងពានរង្វាន់ Champions League ៥ដង ។គាត់បានបង្ហាញខ្លួនចំនួន២៨ដង ខណៈដែលក្រុមរបស់លោក Carlo Ancelotti បានឈ្នះពានរង្វាន់លីកនៅរដូវកាលនេះ ហើយគាត់បានលេងចំនួន១៣ដងនៅទ្វីបអឺរ៉ុប ដែល Real Madrid បានឈ្នះពានរង្វាន់ Champions League ជាលើកទី១៤របស់ពួកគេកាលពីខែមុន។

គួរបញ្ជាក់ថា នៅពេលដែល Modric ឈ្នះពាន Ballon d’Or ឆ្នាំ២០១៨គាត់បានក្លាយជាកីឡាករដំបូងគេក្រៅពី Lionel Messi ឬ Cristiano Ronaldo ដែលបានឈ្នះពានរង្វាន់នេះក្នុងរយៈពេលជាង១ទសវត្សរ៍ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print