(Update)៖អគ្គីភ័យឆេះឃ្លាំងស្តុកគ្រឿងសំណង់មួយកន្លែងរងការខូចខាតស្ទើរទាំងស្រុង នៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ឃ្លាំងស្តុកគ្រឿងសំណង១កន្លែង ត្រូវបានអគ្គីភ័យឆាបឆេះ អស់ស្ទើរទាំងស្រុង និងប្អូនពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ តែចំពោះការខូចខាតនិងរបួសនោះសមត្ថកិច្ចមិនទាន់បញ្ជក់នៅឡើយទេ។

ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចឃ្លាំងស្តុកគ្រឿងសំណង់ ខាងលិចប្រឡាយទឹកស្អុយបន្តិច តាមបណ្ដោយផ្លូវលេខ៤៤៦ មូលដ្ឋានសង្កាត់ទួលទំពូង ទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានអណ្ដាតភ្លើងនិងផ្សែងខ្មៅចេញពីខាងក្នុងឃ្លាំង ឃើញកម្មកររត់ចេញពីខាងក្នុងស្រែកឆោឡោអោយជួយ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុនិងទាក់ទងទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការនិងពន្លយ់អគាំងនគរបាលជំនាញការិយាល័យបង្ការនិងពន្លយ់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។

លោកវរ:សេនីយ៍ឯក​ ព្រហ្ម យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញលំបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោយផ្លូវតូចចង្អៀត ហើយអណ្ដាតភ្លើងឆាបឆេះលឿន បណ្ដាលឲ្យដំបូលឃ្លាំងបាក់ស្រុត ជំនាញលំបាកក្នុងការចូលទៅបាញ់ពន្លត់។ តែយ៉ាងណាករណីអគ្គីភ័យនេះមិនបណ្ដាលឲ្យដាលរាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋឡើយ។

ក្នុងប្រតិបត្តិការនេះសង្កេតឃើញថា មានរថយន្តពន្កត់អគ្គីភ័យជាច្តើនអង្គភាពមកដល់ទីតាំងកើតហេតុ រួមមានរថយន្តទីក្រុងអូឡាំព្យា រថយន្តក្រសួងមហាផ្ទៃ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប្រើប្រាស់អស់រថយន្តជាច្រើនគ្រឿងទើបបាញ់ពន្លយ់ជាស្ថាពរ។

លោកនាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលបានបញ្ជាក់ថាក្នុងករណីគ្រោះអគ្គីភ័យនេះ កម្លាំងជំនាញមិនទាន់អាចសន្និដ្ឋានបានថា មានមនុស្សរងរបួសស្លាប់ឬអត់នោះទេ និងទំហំនៃការខូចខាតក៏មិនទាន់អាចសន្និដ្ឋានបានដែរ ហើយមូលដ្ឋាននៃការឆាប់ឆេះសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print