ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៩នាក់​ ចំនួន ១៦ករណីក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស​ នៅថ្ងៃទី៩ មិថុនា!

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៍មានពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សុក្រ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៩ ខែមិថុនាម្សិលមិញនេះ។ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ប្រភពដដែលបន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ខ្លួនមនុស្ស​ ១៥នាក់ (ស្រី ១នាក់),​ ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ខ្លួនមនុស្ស​ ៤នាក់ ,ប្រើប្រាស់ ៧ករណី ឃាត់ខ្លួនមនុស្ស​ ២០នាក់ (ស្រី ១នាក់) ។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៩ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើ​និង​ ៣៩៣,០៣ក្រាម និង៣កញ្ចប់តូច។

ជាក់ស្ដែង​លទ្ធផលខាងលើនេះ ៥អង្គភាពចូមរួមបង្រ្កាប មានដូចខាងក្រោម​៖

នគរបាល ៖ ១០អង្គភាព
១ / មន្ទីរ ៖ ប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ ស្រី ១នាក់ ។
២ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៧២,៦៣ក្រាម ។
៣ / បាត់ដំបង ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤,៦៩ក្រាម ។
៤ / កំពង់ឆ្នាំង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច ។
៥ / កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៩ក្រាម ។
៦ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១០,១១ក្រាម ។
៧ / កោះកុង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៣៦ក្រាម ។
៨ / ព្រៃវែង ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣១ក្រាម ។
៩ / ពោធិ៍សាត់ ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣១ក្រាម ។
១០ / ប៉ៃលិន ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦២ក្រាម ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print