បញ្ជាការដ្ឋានទ័ពពិសេសទទួលសម្ភារៈឆត្រយោងពីកងទ័ពប្រជាជនចិនតាមរយៈ អនុព័ន្ធយោធា នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ឆត្រយោងចំនួន៤០០ឆត្រដែលជាអំណោយរបស់កងទ័ពរំដោះប្រជាជនចិនត្រូវបានធ្វើពិធីប្រគល់ និងទទួលនាព្រឹកនាព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២ នៅបញ្ជាការដ្ឋានទ័ពពិសេសរវាង លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេ ស និងលោកវរសេនីយ៍ឯកពិសេស ថាង ហាវ អនុព័ន្ធយោធានៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

មានប្រសាសន៍សំណេះសំណាលឧត្តមសេនីយ៍ឯក ចាប ភក្តី បានមានប្រសាសន៍ថា៖ថ្ងៃនេះ បញ្ជាការដ្ឋានទ័ពពិសេសមានក្តីសោម្នស្សរីករាយយ៉ាងក្រៃលែង ដែល លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អនុញ្ញាត្តិ ឲ្យរៀបចំកម្មវិធីប្រគល់ និងទទួលអំណោយឆត្រ ដែលជា អំណោយរបស់កងទ័ពរំដោះប្រជាជន ចិន ដល់បញ្ជាការដ្ឋានទ័ពពិសេស នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ។  លោក ចាប ភក្តី បានលើក ឡើងថា៖ក្នុងនាមលោកជាមេបញ្ជាការ បញ្ជការដ្ឋានទ័ពពិសេសសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងមានមោទនភាពក្រៃលែងដែលកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ចិន មានទំនាក់ទំនងល្អ និងប្រកាន់ ខ្ជាប់ នូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការទំនាក់ទំនង រវាងកងទ័ព និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដោយទំនាក់ទំនងនេះមានតាំងពីយូរលង់ណាស់មកហើយ។ លោក ចាប ភក្តី បានឲ្យដឹងទៀតថា៖នេះជាលើកទី៣ហើយ ដែលបញ្ជាការដ្ឋានទ័ពពិសេសបានទទួលអំណោយឆត្រពីកងទ័ពរំ ដោះប្រជាជនចិន ដោយលើកទី១ ទទួលបានឆត្រប្រភេទ ធីណាញ( T-9 )ចំនួន២០ឆត្រ លើកទី០២ ទទួលបានឆត្រប្រភេទ ភីហ្វរ ( P-4 )ចំនួន៧០ឆត្រ លើកទី០៣នេះទទួលបានឆត្រប្រភេទ ធីណាញ (T-9)ចំនួន៣០០ឆត្រ ប្រភេទឆត្របញ្ជា៥០ឆត្រ និងប្រភទឆត្រស្ពតស៊្រីឌី(Sport 3D )ចំនួន៥០ឆត្រ។ ក្រៅពីការផ្តល់ជូននូវសម្ភារៈឆត្រយោង អង្គភាពបញ្ជាការដ្ឋានទ័ពពិសេស  ក៏ធ្លាប់បានបញ្ជូន នាយទាហាន នាយទាហានរង និងពលទាហាន ទៅធ្វើការហ្វឹកហ្វឺនជំនាញឯកទេសផ្សេងៗបានចំនួន ៣៥វគ្គ  សរុបសិក្ខាម ចំនួន ១៣១នាក់ និងធ្លាប់បានបញ្ជូនគ្រូជំនាញឆត្រយោង និងគ្រូជំនាញផ្នែកវិទ្យុទាក់ទងមកជួយ បង្ហាត់បង្រៀន ដល់នាយ និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស និងជារៀងរាល់ឆ្នាំមុនព្រឹត្តិការ ណ៍ នៃការរីករាលដាលជំងឺកូវីដ-១៩ បញ្ជាការដ្ឋានទ័ពពិសេសបានចូលរួមសមយុទ្ធនាគមាស រវាង កង

ទាំងពីរ កម្ពុជា-ចិនជារៀងរាល់ឆ្នាំផងដែរ។ លោក ចាប ភក្តី ជំនួសមុខឲ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះប្រមុខ រដ្ឋាភិបាលចិន និងកងទ័ពរំដោះ ប្រជា ជនចិន ដែលជានិច្ចជាកាល តែងតែជួយដល់ប្រទេសកម្ពុជា និង កងយោធពលខេមរភូមិន្ទលើគ្រប់ វិស័យ ។ដោយឡែកជូយដល់បញ្ជាការដ្ឋានទ័ពពិសេស នូវគ្រឿង យោធថូបករណ៍ជាច្រើនទៀត សម្តៅពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ពិសេសរវាង កងទ័ពពិសេសទាំងពីរកម្ពុជា-ចិនឲ្យកាន់តែរឹងមាំថែមទៀត។ លោក ចាប ភក្តី បានបញ្ជាក់ថា៖តាមរយៈជំនួបសំណេះសំណាលនេះ បញ្ជាការដ្ឋានទ័ពពិសេសសង្ឃឹម និងមានជំនឿជឿជាក់ថា កងទ័ពរំដោះប្រជាជនចិន នៅតែបន្តជួយ ឧបត្ថម្ភជ្រោមជ្រែងគ្រប់បែបយ៉ាង ដល់បញ្ជាការដ្ឋានទ័ពពិសេស ទាំងស្មារតី សម្ភារៈ ដែលចាំបាច់ដល់ ការបណ្តុះបណ្តាល ធនធានមនុស្ស ប្រកបដោយសក្តានុពល លើវិស័យការពារជាតិមាតុភូមិកម្ពុជា។

-លោកវរៈសេនីយ៍ឯកពិសេស ថាង ហាវ អនុព័ន្ធយោធា នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅ កម្ពុជាបានមានប្រសាសន៍ថ្លែងអំណរគុណដល់បញ្ជាការដ្ឋានទ័ពពិសេសដែលជានិច្ចជាកាល តែងតែ ចូលរួមសហការណ៍យ៉ាងស្អិតរមួតជាមួយកងទ័ពពិសេសរំដោះប្រជាជនចិន ពិសេសនៅក្នុងលំហាត់ នាគមាសរវាងកងទ័ពរំដោះប្រជាជនចិន និងកងយោធពលខេមរភូមិន្ទមុនព្រឹត្តការ ការរីករាលដាល នៃជំងឺកូវីដ-១៩។លោក ថាង ហាវ បានបញ្ជាក់បន្ថែមថា ក្រោយសាបរលាបនៃជំងឺកូវីដ-១៩លោកនឹង ជួបពិភាគ្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីបើកដំណើរការសមយុទ្ធនាគមាសឡើងវិញក្នុង ឆ្នាំ២០២៣ ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាព កងកម្ម៉ង់ដូ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។លោក ថាង ហាវ បានបន្តថា៖ឥឡូវនេះភាគ្គីចិនចាប់ផ្តើមរៀបចំស្តាឡើងវិញការទទួលយកសិក្ខាកាមយោធាបរទេសទៅសិក្សានៅប្រទេសចិន ១ឆ្នាំ១៥នាក់ និងទៅ ថ្ងៃអនាគត អាចនិងពិភាគ្សាការងារបណ្តុះបណ្តាលកម្ម៉ង់ដូនៅប្រទេសចិនផងដែរ។លោក ថាង ហាវ បានបញ្ជាក់ឲ្យដឹងទៀតថា៖តាមរយៈជំនួបពិភាគ្សាការងារនាពេលនេះធ្វើឲ្យចំណងមិត្តភាពរវាងកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ចិន ពិសេសកងទ័ពពីសេស នៃប្រទេសទាំងពីរកាន់តែស្អិតរមួតថែមទៀត ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print