ភ្នំពេញ៖ ក្រុមយុវជនទំនើង ដែល តែងតែ បង្កហឹងង្សា វាយកម្ទេច ម៉ូតូ នៅតាមដងផ្លូវយ៉ាសាហាវ នៅកណ្តាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញស្រាយជ្រាវ ឃាត់ខ្លួនបានចំនួន ក្រុមក្មេងទំនើង ៨នាក់ និង ដកហូតបានម៉ូតូ ចំនួន ៤គ្រឿង ហើយយកមក បង្ហាញមុខ ធាសាធរណះ កាលពីវេលារសៀលថ្ងៃទី១១ ខែ មិថុនា ឆ្នាំ ២០២២ រួច បញ្ចូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ត្រូវបានគរបាលឲ្យដឹងថា មាន២ក្រុម ១ក្រុមមានគ្នា ៤នាក់ ហៅក្រុមក្មេងទំនើងឬស្សីកែវ ,ក្រុមក្មេងទំនើង YN និងក្រុមក្មេងទំនើងទួលសង្កែ ១.ឈ្មោះតូច មករា ហៅគឹម ថាក់គូ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ លក់នំប៉័ង, ២.ឈ្មោះសុខ សុវណ្ណាមករា ហៅមាក់ ភេទប្រុស អាយុ១៧ឆ្នាំ,៣.ឈ្មោះហ៊ី ភារ៉ា ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរ កម្មករសំណង់ និង ៤.ឈ្មោះ ខៀវ សុវណ្ណារាជ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ អ្នកដឹកឥវ៉ាន់។ចំណែក ក្រុមទី២ មានគ្នា៤នាក់រហ័សនាមក្រុមក្មេងទំនើងក្រុមដឹកជញ្ជូនអ៊ីហ្គេត១.ឈ្មោះ ហ៊ន សុភក្រ្ត ភេទ ប្រុស អាយុ២០ឆ្នាំ,២.ឈ្មោះ ចាន់ រតនៈ ភេទ ប្រុស អាយុ១៧ ឆ្នាំ,៣-ឈ្មោះ ហួ ហង្សសុវិសាល ភេទ ប្រុស អាយុ១៧ ឆ្នាំនិង៤.ឈ្មោះ កុសល់ ចុងយាន ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរ អ្នកដឹកឥវ៉ាន់ក្រុមហ៊ុនអ៊ីហ្គេត។
តាមលោកវរះសេនីយ៍ ប៊ុន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា ជនសង្ស័យ នោះត្រូវបានកម្លាំងសមត្ថកិច្ច ស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ពីបទលួចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយព្រួតគ្នាយកកាំបិតប៉័តតោធ្វើសកម្មភាពកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០៤ គ្រឿង និងបាក់ដាច់កន្ទុយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ ១FM២៥៥២ ១គ្រឿងរួចលួចយកកន្ទុយម៉ូតូទៅបាត់។ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០ នាទីរំលងអាធ្រាត្រ ។
ដោយឡែកករណីទី២ ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកកាំបិត ដុំថ្ម ខ្សែក្រវ៉ាត់ មួកសុវត្ថិភាព ធ្វើសកម្មភាពកាប់ គប់ និងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសដៃ និងកាំបិត ដុំថ្ម ធ្វើសកម្មភាពកាប់ និងគប់ម៉ូតូបណ្តាលឲ្យបែកចង្កៀងខាងមុខ បែកស្តុបឆ្វេង ស្តុបខាងក្រោយម៉ូតូ និងបែកកុងទ័រ ប្រព្រឹត្តនៅចំណុចមុខហាងនំប៉័ងបាយ័ន ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ។
លោក នាយការិយាល័យ បានអោយដឹងទៀតថា នៅក្នុងសកម្មភាព ជនសង្ស័យមានបក្សពួក ប្រមាណជាង២០នាក់ បានព្រួតគ្នា ដេញវាយយ៉ាងសាចនៅតាមដងផ្លូវ កម្ទេច ម៉ូតូជនរងគ្រោះ តែម្តង ។បន្ទាប់ពីមានអំពើហឹង្សា សមត្ថកិច្ច ក៍បានស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ចំនួន ៨នាក់មាន២ក្រុមផ្សេងគ្នា ។
បច្ជុប្បន្នក្រុមក្មេងទំនើងទាំងនេះត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសូរនៅឡើយ៕
ដោយ រ៉ារ៉ា