(តពីលេខមុន)
៥-របៀបជូនពេលា:
អ្នកដែលទៅធ្វើផ្ទះក្តី អ្នកដែលមិនត្រូវធ្វើផ្ទះក្តី កាលដល់ឱកាសណាមួយដ៏សមគួរហើយ ត្រូវជូនពេលា គឺកំណត់ថ្ងៃ ខែ ដែលនឹងរៀបមង្គលការឲ្យទៅខាងស្រីជ្រាប សូមអនុញ្ញាតរៀបការកូនតាមការកំណត់នោះ តែអ្នកដែលត្រូវធ្វើផ្ទះនោះ ត្រូវជូនក្នុងវេលាដែលធ្វើផ្ទះរួចហើយ គឺត្រូវឲ្យហោរ ឬអាចារ្យគន់គូរមើលឫក្យថ្ងៃ ខែដែលល្អគួរនឹងរៀបមង្គលការបានតាមទំនៀម គេត្រូវវៀរដែលលេខសេស គូ បាននិង ខែ លេខ ១.២.៣.៤.៥.៧.៩.១១ ត្រូវធ្វើក្នុងខែដែរលេខគូ គឺខែ លេខ២.៤.៦.១០.១២ តែបើក្នុងរដូវភិក្ខុសង្ឃចូលវស្សា គឺរដូវវស្សា ពី១រោច ខែអាសាធទៅដល់ ១៥ កើតខែអស្សុជ សូម្បីខែជាលេខគត់គូ ក៏ត្រូវវៀរដែរ។ កាលគន់គូរទៅហើយត្រូវលើថ្ងៃខែណាក៏ត្រូវកត់ថ្ងៃនោះចុះក្នុងផែនក្រដាសមួយ ហើយត្រូវរៀបភស្ដុភារជាកំដរដៃតាមទំនៀមគឺ:
១.ស្លា ១០០
២.ម្លូ ១០០
៣.ចេកទុំ ២ ស្និត
៤. រងស្លា ដាក់គ្រឿងស្លាគ្រប់មុខ
រួចហើយត្រូវប្រគល់ឲ្យអ្នកផ្លូវព្រមទាំងក្រដាសកំណត់ពេលវេលានាំយកទៅជូនមេបាខាងស្រី មេបាខាងស្រីកាលបានទទួលហើយ បើមិនមានធុរៈជាទម្ងន់ទេត្រូវអនុញ្ញាតឲ្យគេ។កាលបើបានអនុញ្ញាតហើយព្រមព្រៀងគ្នាហើយ អ្នកផ្លូវត្រូវជម្រាបសូមឱ្យមេបាបង្គាប់គ្រឿងភស្តុភាបណ្ដាសត្វសរសេរដែលត្រូវជូននឹងនឹងត្រូវប្រើប្រាស់ក្នុងឱកាសធ្វើមង្គលការ។ មេបា ត្រូវកត់ចំនួនភស្តុភាបណ្តាការទាំងនោះដោយជំពូកតាមសមគួរហើយត្រូវប្រគល់ឲ្យអ្នកផ្លូវយកទៅជូនអ្នកសាមីដើមការ។
៦.របៀបបង្គាប់:
ឯភ័ស្តុភារបន្ដាការនោះតាមទំនៀមបុរាណដែលមានក្នុងសៀវភៅទម្រង់កា1 យ៉ាងដែលថាព្រះជ័យជេស្ដារាមាឥសូរទ្រង់តែងតាំងទុកនោះថាត្រូវបង្គាប់ដូច្នេះ÷
ក).គ្រឿងបណ្ដាការការធំ :
១.ស្លា ១០០
២.ម្លូ ១០០
៣.ថ្នាំ ៥ នាឡិ
៤.ស្លាជ្វា ១ ជាលកន្លះ
៥.កំបោរ ២ តុម្ព
៦.អង្កខ្សាយ ២ ថាំង
៧.អង្ករដំណើប ១ថាំង
៨.ត្រីស្រស់ ៧ ស្នែង(១ស្នែងត្រី៣០រាយ)
៩.ត្រីងៀត ១៥ រាយ
១០.ត្រីឆ្អើរ ១៥ រាយ
១១.មាន់ ៣០ រាយ
១២.ទា ១៥ រាយ
១៣.ប្រហុក ៥ នាឡិ
១៤.អំបិល ១ ពាងតូច
១៥.ស្រា ៤ ក្អម
១៦.ស្រាពពុះ ១ ក្អម
១៧.បន្លែ ១០ មុខ
១៨.ផ្លែ ៣០ មុខ(ក្នុង១មុខ១ស្លឹក៥ផ្លូន)តែតាមតម្រាខ្លះថា ក្នុង១មុខ៣ស្លឹក តាមចំនួននេះរួមទាំងនំផង។
(នៅមានត)