ខេត្តកំពង់ស្ពឺ៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរជិះម៉ូតូគេចជង្ហុករេចង្កូតជ្រុលបុករថយន្តត្រង់ចំណុចភូមិអូរឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៤.៤៥នាទីល្ងាចថ្ងៃទី១២ខែមិថុនាឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះទីមួយឈ្មោះអូន ស្រីកែវ ភេទស្រីអាយុ១៨ឆ្នាំស្លាប់ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មីខណ្ឌច្បារមានអំពៅ រាជធានីភ្នំពេញ។
និងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណភេទស្រីអាយុជាង១៩ឆ្នាំស្លាប់នៅនឹងកន្លែងដូចគ្នា។
បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរី២០១៤ពាក់ផ្លាកលេខភ្នំពេញ១HB- ៨៨២៦បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចកើតហេតុខាងលើរេចង្កូតគេចក្រឡយកជ្រុលទៅបុករថយន្តចតនៅលើចិញ្ចើមផ្លូវជំហៀងខាងស្តាំ។
ម៉ាកMISUBISHI ក្បាលពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ៣A-១៩៦៤(ចង្កូតស្តាំ) អ្នកបើកបរមិនស្គាល់អត្តសញាណ ។
ប្រភពបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកសពជនរងគ្រោះទៅតម្កលនៅមន្ទីរពេទ្យស្រុកបសេដ្ឋរងចាំសាច់ញ្ញាតិមកទៅធ្វើបុណ្យតាមប្រពៃណី។
វត្ថុតាងទាំងពីរគ្រឿងខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីដោះស្រាយតាមនីតិធី៕
ដោយ៖ចន្ទ លីហ្សា