លោក សាយ សំអាល់​ ដឹកនាំ​សិក្ខាសាលាស្តីពីទិសដៅពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

ចែករំលែក៖

ភ្នំពេញ​៖​ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានដឹកនាំសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាព និងលើកទិសដៅនៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមជាច្រើននាក់ នៅថ្ងៃចន្ទទី១៣ ខែមិថុនា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។

វេទិកានេះរៀបំឡើង ដើម្បីពង្រឹងប្រសិទ្ធភាព និងលើកទិសដៅនៃការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ឱ្យបានល្អប្រសើរបន្ថែមទៀត ក្នុងការចូលរួមលើកកម្ពស់នូវសុខុមាលភាព សោភ័ណភាព អនាម័យ បរិស្ថានជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមអនុវត្តច្បាប់ គោលនយោបាយ ទស្សនវិស័យរបស់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តដែលបានដាក់ចេញ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print