Newcastle United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារឆ្វេង Matt Targett របស់ក្លិប Aston Villa ក្នុងតម្លៃ១៥លានផោនលើកិច្ចសន្យារយៈពេល៤ឆ្នាំ។ កីឡាករវ័យ២៦ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមរបស់លោក Eddie Howe ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីរដូវកាលមុនដោយផ្លាស់ទៅកីឡដ្ឋាន St James’ Park ក្នុងខែមករា។
Matt Targett បានបង្ហាញខ្លួន១៦ប្រកួតនៅ Premier League ក្នុងអំឡុងពេលដែល Newcastle ឈ្នះ១០ប្រកួតដោយនាំក្រុមនេះពីបាតតារាងដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១១។ តម្លៃសម្រាប់ Targett គឺ១៥លានផោន ប៉ុន្តែ២លានផោនត្រូវបានបង់រួចហើយជាថ្លៃខ្ចីជើងកាលពីរដូវកាលមុន។
កីឡាករ Targett បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ដែលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយក្លិបនេះ។ សម្រាប់ខ្ញុំ វាគឺជាការសម្រេចចិត្តដ៏ងាយស្រួលមួយក្នុងការខ្ចីជើងជាអចិន្ត្រៃយ៍ បន្ទាប់ពីមានការស្វាគមន៍ដែលខ្ញុំមានពីមិត្តរួមការងារ បុគ្គលិក អ្នកគាំទ្រ និងម្ចាស់ ដូច្នេះខ្ញុំពិតជារីករាយដែលបានមកទីនេះ”។
គ្រូបង្វឹកក្រុម Newcastle លោក Howe បាននិយាយថា “Matt មានផលដ៏អស្ចារ្យបន្ទាប់ពីបានចូលរួមជាមួយកាលពីខ្ចីជើងក្នុងខែមករា ហើយបានរួមចំណែកយ៉ាងធំធេងចំពោះការប្រកួតរបស់ក្រុមដ៏ល្អមួយចំនួន។ គាត់គឺជាក្មេងដ៏អស្ចារ្យ និងជាអ្នកជំនាញកំពូលម្នាក់ ដែលប្រាកដជាធ្វើឱ្យយើងកាន់តែរឹងមាំ ដូច្នេះខ្ញុំពិតជារីករាយដែលគាត់បានឃើញអនាគតរបស់គាត់នៅទីនេះ” ។
Targett បានធ្វើការផ្លាស់ប្តូរការខ្ចីជើងបន្ទាប់ពី Aston Villa បានចុះហត្ថលេខាលើ Lucas Digne ពី Everton ក្នុងតម្លៃ២៥លានផោន។ លោក Howe ក៏កំពុងកំណត់គោលដៅខ្សែប្រយុទ្ធ និងខ្សែការពារកណ្តាលក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះផងដែរ។
ការពិភាក្សាត្រូវបានធ្វើឡើងជាមួយនឹងខ្សែប្រយុទ្ធរបស់ក្លិប Stade de Reims កីឡាករ Hugo Ekitike ខណៈដែលមានការទាក់ទងជាមួយខ្សែការពារកណ្តាលក្រុម Lille កីឡាករ Sven Botman និងខ្សែការពារ Nathan Ake របស់ក្លិប Manchester City ៕ (រូបភាព ៖ BBC Sport)