ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ រួមជាមួយនឹងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ចុះធ្វើការបង្រ្កាបបានកាលពីវេលាម៉ោង ៨:៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចរោងស័ង្កសីស្ថិត ភូមិអូរផុត ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
បើយោងតាមរបាយការណ៍របស់ ការិយាល័យគ្រឿងញៀន បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះដឹកនាំដោយ លោកវរសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរង ដោយបានការអនុញ្ញាត លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចរោងស័ង្កសីស្ថិត ភូមិអូរផុត ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យ ឈ្មោះ សួន សល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរផុត ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
វត្ថុតាងដកហូតបានរួមមាន៖ ក្រាមសថ្លាចំនួន ០៥កញ្ចប់ ទម្ងន់=១,៦៤ក្រាម (ថ្លឹងទាំងសំបកថង់), ទូរសព្ទ័០១គ្រឿង(OPPO), ដាវដែកចំនួន០១, សម្ភារៈសេពថ្នាំញៀន(ដបទឹកសុទ០២)។
ក្រោយការឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួននៅទីបញ្ជាការអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តតាកែវ៕
ដោយ៖សុខាសែនជ័យ