កម្លាំងនគរបាលខណ្ឌឬស្សីកែវ ចុះបង្ក្រាបសង្វៀងជល់មាន់និងបាញ់អាប៉ោង

ចែករំលែក៖

ភ្នំពេញ៖ សង្វៀនជល់មាន់និងបាញ់អាប៉ោង ដុះស្លែងមួយកន្លែង ត្រូវបានកម្លាំងគណះបញ្ជាការឯកភាព ខណ្ឌឬស្សីកែវ ដឹកនាំ ដោយលោកឯក ឃុន ដឿន អភិបាលនៃគណះអភិបាលខណ្ឌឬស្សីកែវ ចុះបង្ក្រាប ដោយឃាត់ខ្លួន អ្នកញៀនភ្នាល់ចំនួន ៤នាក់ ដកហូតមាន់ចំនួន១៦ក្បាល ព្រមទាំង ឧបករណ៍សម្រាប់បាញ់អាប៉ោងមួយ ចំនួនទៀត។

  

ប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងនេះ ធ្វើឡើង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២២ ត្រង់ចំណុចក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមព័ត៌មានអោយដឹងថា វងល្បែងនេះបានបើកដំណើរការជាយូរមកហើយ ដោយមានការផ្តល់ព័ត៌មាន និងពីប្រជាពលរដ្ឋ និង មានការផ្សព្វផ្សាយទើប អាជ្ញាធរ ខណ្ឌ ចុះបង្ក្រាប់តែម្តង ។

 

តាមព័ត៌មាននៅមុនពេលចុះបង្ក្រាបគេឃើញ ក្រុមអ្នកញៀនល្បែង បានជួបប្រមូលផ្តុំគ្នា ភ្នាល់ មាន់និងបាញ់អាប៉ោង និងខ្លះទៀត បានចោមរោមចាក់និងភ្នាល់ យ៉ាងច្រើនកុះករ ។ខណះនោះ កម្លាំងសណ្តាប់ខណ្ឌបានចុះទៅដល់ ធ្វើអោយក្រុមអ្នកញៀនល្បែងបាននាំគ្នា រត់ប្រសាចយកតែរួចខ្លួន ចោលមាន់ ,  ចានអាប៉ោង , ម៉ូតូរបស់ខ្លួន ហើយ ត្រូវបានកម្លាំង សមត្ថកិច្ច ឃាត់ខ្លួនបានតែមួយចំនួន តែប៉ុណ្ណោះ។

  

តាមសមត្ថកិច្ច អោយដឹងថា មនុស្ស ចំនួន ៤នាក់ត្រូវបានឃាត់ខ្លួន និង ដកហូតមាន់ចំនួន ១៦ក្បាល, រថយន្ត ចំនួន ២គ្រឿង ,ម៉ូតូកង់៣ចំនួន ២គ្រឿង , ម៉ូតូចំនួន ៩គ្រឿង , សម្ភារះ  បាញ់អាប៉ោងព្រមទាំងកៅអីទ្រុងមាន់មួយ ចំនួនទៀត ។

  

គួរបញ្ជាក់ថា នៅក្នុងដីឡូតិ៍ នោះ មានរោងចំនួន ២ រោងមួយ សម្រាប់បើកល្បែងស៊ីងសងជល់មាន់និងបាញ់អាប៉ោង និងរោងមួយ ទៀត សម្រាប់មើលថែមាន់។បន្ទាប់ពីចុះបង្ក្រាប អាជ្ញាធរចុះបង្ក្រាបក៍បានរុះរើរោងនោះចេញមិនអោយបើកលេងទៀតផងដែរ។អ្នកញៀនល្បែង រួមទាំង វត្ថុតាង  ត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋាន ខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមច្បាប់៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print