សារព័ត៌មាន AFP បានផ្សាយថា ក្រុមចោរប្លន់ប្រដាប់ដោយអាវុធ បានប្លន់យកទូកុងតឺន័រដឹកទំនិញរហូតដល់២០ទូកុងតឺន័រ នៅកំពង់ផែតំបន់ភាគខាងលិចម៉ិចស៊ីកូ ។ នេះជាករណីប្លន់មិនធ្លាប់មានពីមុនមក ។
មន្ត្រីក្នុងតំបន់បានប្រកាសនៅថ្ងៃទី១៣ខែមិថុនាថា ករណីខាងលើត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ផ្សាយថា «ករណីប្លន់សតវត្ស»កើតឡើងនៅថ្ងៃទី ៥ខែមិថុនា ស្ថិតនៅក្នុងកំពង់ផែពាណិជ្ជកម្ម ក្នុងទីក្រុង Manzanillo ឆ្នេរសមុទ្រប៉ាស៊ីហ្វិក។
ក្រោយពេលចាប់ខ្លួនសន្តិសុខនៅកំពង់ផែ ក្រុមចោរប្លន់បានប្រើប្រាស់សន្ទូចស្ទូចកុងតឺន័រដាក់ឡើងលើរថយន្ត ។
អ្នកនាំពាក្យមន្ត្រីក្នុងតំបន់ លោក Gustavo Adrian Joya បានឱ្យដឹងថា ក្រុមចោរប្លន់ធ្វើសកម្មភាព រយៈពេលពី៨ទៅ១០ម៉ោង ។
នេះជាករណីប្លន់កុងតឺន័រទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ដោយក្រុមចោរបានជ្រើសរើស កុងតឺន័រដែលមានវត្ថុនៅខាងក្នុងមានតម្លៃ ដូចជាមាសជាដើម។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ក្រុមចោរប្លន់មានគ្នាប្រមាណ១០នាក់ប៉ុណ្ណោះប្រដាប់ដោយអាវុធ៕ ដោយធីរីណា
រូបថត : ICTSI