ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិហូឡង់អាយុ២០ឆ្នាំ Ryan Gravenberch ពី Ajax Amsterdam ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់កាលពីថ្ងៃអង្គារ ទី១៤ មិថុនា។
កីឡាករ Gravenberch ដែលបានបញ្ចប់ការសិក្សានៅសាលា Ajax បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅក្នុងឆ្នាំ ២០១៨-២០១៩ ហើយបានបញ្ចប់ជាមួយនឹងការបង្ហាញខ្លួន១០៣ដងក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន១២គ្រាប់។ គាត់បានឈ្នះពានរង្វាន់ Eredivisie ចំនួន៣ដង និង Dutch Cup ចំនួន២ជាមួយ Ajax និងបានលេង១០ដងសម្រាប់ក្រុមជម្រើសជាតិហូឡង់។Gravenberch បាននិយាយថា “នៅពេលដែលការផ្តល់ជូននេះមកពី Bayern ខ្ញុំមិនចាំបាច់គិតអំពីវាយូរទេ។Bayern គឺជាក្លឹបដ៏ធំបំផុតមួយនៅជុំវិញ អ្នកលេងមកពីជុំវិញពិភពលោកចង់លេងឱ្យក្លិបនេះ។ ខ្ញុំមកទីក្រុង Munich ដើម្បីឈ្នះពានជាច្រើន ហើយ Bayern Munich ធ្លាប់ឈ្នះពានជាច្រើន។ អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបានជាមួយក្លឹបនេះ រួមទាំងការឈ្នះ Champions League។ ការរួមគ្នានៅក្នុងក្រុមនេះគឺខ្លាំង ដែលខ្ញុំចូលចិត្ត”។
ក្រុម Bayern Munich បានឈ្នះពាន Bundesliga ជាលើកទី១០ជាប់ៗគ្នាកាលពីរដូវកាល២០២១-២០២២ ប៉ុន្តែក្រុមនេះបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើងក្រុមមកពីអេស្ប៉ាញ Villarreal ៕ (រូបភាព ៖ Reuters/CNA)