កូស្តារីកាកក់កៅអីទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំនេះបន្ទាប់ពីឈ្នះណូវែលហ្សេឡង់នៅវគ្គ Playoff

ចែករំលែក៖

គ្រាប់បាល់១គ្រាប់ និងជាគ្រាប់បាល់ដំបូងរបស់កីឡាករ Joel Campbell បានជួយក្រុមកូស្តារីកាកក់កៅអីទៅកាន់ព្រឹត្តិការណ៍ World Cup សម្រាប់ការប្រកួតជាលើកទី៣ជាប់ៗគ្នា ខណៈដែលពួកគេបានយកឈ្នះលើក្រុមណូវែលហ្សេឡង់ ១-០ ក្នុងការប្រកួតជម្រុះអន្តរទ្វីបកាលពីរាត្រីថ្ងៃអង្គារ ទី១៤ មិថុនា និងទទួលបានកៅអីចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេសកាតា។

អតីតខ្សែប្រយុទ្ធក្រុម Arsenal រូបនេះបានស៊ុតបញ្ចូលទីត្រឹម៣នាទីនៃការចាប់ផ្តើមការប្រកួតសម្រាប់ក្រុមកូស្តារីកា ខណៈដែលគាត់បានអូសបាល់ផុតខ្សែការពារ២នាក់ដើម្បីស៊ុតបាល់បញ្ចូលទីផុតអ្នកចាំទីក្រុមណូវែលហ្សេឡង់។ ក្រុមនូវែលហ្សេឡង់មានឱកាសរកបានគ្រាប់បាល់តាមស្មើ ប៉ុន្តែត្រូវអាជ្ញាកណ្តាលឆែកមើល VAR សម្រាប់ការបង្កកំហុសដល់ Chris Wood នៅនាទីទី៣៩ ហើយអាជ្ញាកណ្តាលឲ្យមិនបានឲ្យបាល់ចូលនេះជាផ្លូវការដែរ។ការត្រួតពិនិត្យមួយបានរកឃើញថា កីឡាករ Matthew Garbett បានបំពាន Oscar Duarte នៅក្នុងអ្វីដែលមើលទៅជាការសម្រេចចិត្តដ៏អាក្រក់មួយ។ ការត្រួតពិនិត្យ VAR ក៏នាំឲ្យមានកាតក្រហមនៅនាទីទី៦៩សម្រាប់ Kosta Barbarouses ដែលធ្វើឲ្យកីឡាករក្រុមណូវែលហ្សេឡង់មានគ្នាត្រឹម១០នាក់។ការប្រកួតជម្រុះរវាងក្រុមចំណាត់ថ្នាក់លេខ៤ក្នុងតំបន់ CONCACAF និងអ្នកឈ្នះនៃតំបន់សហព័ន្ធអូសេអានី នៅកីឡដ្ឋាន Ahmad bin Ali បានធ្វើឱ្យបញ្ចប់យុទ្ធនាការជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២នៅប្រទេសកាតា ដែលគ្រោងដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី១៨ខែធ្នូ។

 

ក្រុមកូស្តារីកាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត World Cup សរុបជាលើកទី៦ ហើយនឹងត្រូវប្រកួតក្នុងពូល E ជាមួយអាល្លឺម៉ង់ ជប៉ុន និងអេស្ប៉ាញ។ ក្នុងការប្រកួតនោះដែរមានអ្នកគាំទ្រធ្វើដំណើរប្រហែល៦,០០០នាក់ ក្នុងចំណោមហ្វូងមនុស្សចំនួន១០,៨០៣នាក់នៅកីឡដ្ឋាន ៕ (រូបភាព ៖ BBC Sport/Reuters)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print