(តពីលេខមុន)
ជំនួយគ្រឿងបណ្តាការ:
ចំនួនគ្រឿងបណ្តាការឯទៀតដែលនឹងពោលទៅនេះ គឺគប្បីជ្រាបថា ជារបៀបដែលគេកំណត់ប្រើក្នុងសម័យព្រេងនាយឯណោះសព្វថ្ងៃអ្នកនៅនគរ មិនបានជាកាន់យកតាមកំណត់នេះទាំងអស់ទេ ដោយយកខ្លះ មិនយកខ្លះព្រោះកាលៈទេសៈប្រែប្រួលទៅមានរបៀបរបស់ថ្មីផ្សេងៗកើតឡើង គេក៏ប្រើរបស់ថ្មីជាជំនួសរបស់ចាស់នោះក៏មាន គេលះបង់ចោលតែម្ដង ដោយមិនមានប្រើរបស់ជំនួសក៏មានដូចជាយ៉ាង អំបិល ប្រហុក ជាដើម គេឈប់បង្គាប់ គេបង្គាប់ទឹកត្រីជំនួសក៏មាន មិនបង្គាប់សោះក៏មាន ត្រីស្រស់ ត្រីងៀត ត្រីឆ្អើរ គេក៏ឈប់បង្គាប់ដែរ គេបង្គាប់សាច់ជ្រូកជំនួសក្នុងការមួយ ប្រើសាច់ជ្រូកទម្ងន់តាំងពី១ហាបឡើងទៅរហូតដល់២ហាប តាមការតូច ការធំ ការដែលធំមែនទែនជួនកាលមានសាច់គោទៀតផង។របស់ក្រៅពីនេះគេអាចបន្ថយឱ្យនៅតិចចុះក៏បាន និងបង្កើនឡើងលើសកំណត់នោះក៏បាន តាមរូបការតូច ការធំ ។
ខ).គ្រឿងបណ្តាការស្លាកំណត់:
(លោកថាត្រូវឱ្យបង្គាប់ឱ្យថយចុះពីបណ្ដាការការធំកណ្ដាល)គឺ:
១.ស្លា ១០០ ដៃ
២.ម្លូ ៥០០ ត្របក
៣.ថ្នាំ ២ នាឡិកន្លះ
៤.ស្លាជ្វា ៨ សម្លឹង
៥.កំបោរ ១តុម្ព
៦.អង្ករខ្សាយ ១ថាំង
៧.អង្កដំណើប ១ តៅ
៨.ត្រីស្រស់ ៣ ស្នែង១ពុន
៩.ត្រីងៀត ៧ រាយ
១០.ត្រីឆ្អើរ ៧ រាយ
១១.មាន់ ១៥ រាយ
១២.ទា ១៥ រាយ
១៣.ប្រហុក ២ នាឡិកន្លះ
១៤. អំបិល កន្លះ ពាង
១៥.ស្រា ២ក្អម(ឪទិន)
១៦.ស្រាពពុះ ១ គៀន(ប្រមាណកន្លះក្អម)
១៧.បន្លែ ៥ មុខ
១៨.ផ្លែឈើ១៥មុខ(ចំនួនរួមទងនំនិងផ្លែឈើ)
គ).គ្រឿងបណ្តាការថង់រង ត្រូវបង្គាប់ដូច្នេះ:
១.ស្លា ២០០ ដៃ
២.ម្លូ ២០៥ ត្របក
៣.ថ្នាំ ១ នាឡិ
៤.ស្លាជ្វា ៨ សម្លឹង
៥.កំបោរ ១តុម្ព
៦.អង្ករខ្សាយ ១ តៅ
៧.អង្កដំណើប ១ កន្តាំង
៨.ត្រីស្រស់ ១ ពុន
៩.ត្រីងៀត ៥ រាយ
១០.ត្រីឆ្អើរ ៥ រាយ
១១.មាន់ ៧ រាយ
១២.ទា ៣ រាយ
១៣.ប្រហុក ១ នាឡិ
១៤. អំបិល ១ សៀន
១៥.ស្រាចំណាយ ក្អម(ឪទិន)
១៦.ស្រាពពុះ ១ ពូច
(នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត