ខេត្តបាត់ដំបង៖ មានករណី លួចមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តស ញ្ញាណបានធ្វើសកម្មភាពលួចយក ទ្រព្យសម្បត្តិរបស់ព្រះសង្ឃព្រះនាម មុំសំអានព្រះជន្ម៧៥ព្រះវស្សា ដែលទ្រព្យសម្បត្តិនេះទុកនៅក្នុងកុដិ។
ហេតុការណ៍នេះកើតឡើង នៅថ្ងៃ ពុធ ១រោចខែជេស្ឋឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៩ និង៣០នាទីព្រឹក នៅវត្តសុវណ្ណារាម ហៅវត្តអូរក្របៅ ស្ថិតក្នុងក្រុមទី៤ ភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថាសំភារ:បាត់បង់រួមមាន៖
-កាបូបដាក់ប្រាក់ដែលក្នុងនោះមានប្រាក់រៀលចំនួន៤៥០,០០០រៀល
-ប្រាក់ដុល្លាចំនួន០១ដុល្លា
-ទូរសព្ទ័០១គ្រឿង។
ក្រោយកើតហេតុព្រះសង្ឃរងគ្រោះបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល ហេីយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោ បល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលធ្វេីការស្រាវជ្រាវស៊េីបអង្កេត រហូតកំណត់មុខសញ្ញានិងឃាត់ខ្លួនក្នុងថ្ងៃដដែលនេះ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យគឺឈ្មោះ សន វ៉ាន់ធី ហៅក្ដី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិលុង ឃុំស្វាយពោធិ៍ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល មានវត្តមាននៅកន្លែងកេីតហេតុ ។
នៅពេលសាកសួរជនសង័្សយបានឆ្លេីយសារភាពថារូបគេពិតជាបានចូលធ្វើសកម្មភាពលួចយកកាបូបដាក់ ប្រាក់របស់ព្រះសង្ឃពិតប្រាកដមែន ហេីយសមត្ថកិច្ចដកហូតបាន៖
-កាបូបដាក់ប្រាក់ដែលក្នុងនោះមានប្រាក់រៀលចំនួន៤៥០,០០០រៀល
-ប្រាក់ដុល្លាចំនួន០១ដុល្លា
-ទូរសព្ទ័០១គ្រឿង(របស់ជនរងគ្រោះ)
-ម៉ូតូ០១គ្រឿង ម៉ាកឌ្រីម ឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ1BI-0860,រួមទាំង ចិញ្ជៀនធ្វើពីលោហៈធាតុពណ៌លឿង ០១វង់,ខ្សែដៃធ្វើពីលោហៈធាតុពណ៌លឿង ០១ខ្សែ
-ទូរសព្ទ័០១គ្រឿង (របស់ជនសង្ស័យ)ហើយជនសង័្សយត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់ រីឯសម្ភារៈដែលដកហូតបានប្រគល់និងប្រគេនជូនព្រះសង្ឃវិញ៕ដោយអរុណរះ