ជយោ ! ព្រះបិតាបូរណភាពដែនដី សូម​ថ្វាយ​ព្រះ​រាជ​មហា​កុសល

ចែករំលែក៖

ភ្នំពេញ ៖ អបអរសាទរខួបអនុស្សាវរីយ៍ទី ៦០ឆ្នាំ​ ថ្ងៃចូលកាន់កាប់ឡើងវិញនូវប្រាសាទព្រះវិហារ និងខួបទី ៥៩ឆ្នាំថ្ងៃប្រកាសសាលក្រម តុលាការអន្តរជាតិទីក្រុងឡាអេ សម្រេចឲ្យ ព្រះរាជាណាចក្រកម្ពុជា ឈ្នះក្តីទៅលើការឈ្លានពាន និងចូលកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ លើតំបន់ប្រាសាទព្រះវិហារ ជាមហាសម្ធិផលដ៏ធំធេង ក្រោមព្រះរាជកិច្ចដឹកនាំនៃ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ ព្រះវររាជបិតាជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការការពារបូរណភាពដែនដី ក្នុងរដ្ជកាលរបស់ព្រះអង្គ ។ ប្រជានុរាស្ត្រ​កម្ពុជាទូទាំង​ព្រះ​រាជាណាចក្រ ទាំងបច្ចុប្បន្ន និងទៅអនាគត សូមចងចាំជានិច្ចនូវ ព្រះរាជគំរូវីរភាពដ៏អង់អាចក្លាហាន និងព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ព្រះអង្គ ចំពោះប្រជាជាតិកម្ពជា ។

១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២២ និង ១៥ មិថុនា ១៩៦៣ – ១៥ មិថុនា ២០២២

ជយោ ! ព្រះបិតាបូរណភាពដែនដី  សូម​ថ្វាយ​ព្រះ​រាជ​មហា​កុសល ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print