រដ្ឋបាលរាជធានីភ្នំពេញ គ្រោងជួសជុល សួន ច្បារ៤ទីតាំង ដើម្បីឲ្យមានពណ៌បៃតងគ្រប់រដូវកាល ក្នុងចំណោមជាង១២០ទីតាំង លើ ផ្ទៃដីជាង១លានម៉ែត្រការ៉េ នាពេលបច្ចុប្បន្ន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ន មានសួនច្បារសាធារណៈសរុប ចំនួនជាង១២០ទីតាំង លើផ្ទៃដីជាង ១លានម៉ែត្រការ៉េ ដើម្បីឆ្លើយតបតម្រូវការ នៃកំណើន ប្រជាពលរដ្ឋរស់នៅស្អាត បរិស្ថានល្អ សេវាល្អ
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនិងជួសជុលការ៉ូឡាបាក់បែក ដាំជួសដើមឈើ ស្មៅ និងផ្កាដែលងាប់នៅសួនច្បារចំនួន០៤ ទីតាំង ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងម្យ៉ាងទៀតដើម្បីទុកជាកន្លែងឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណដើម្បីសុខភាពផងដែរ។
តាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ូ សាវ៉ន ប្រធាន អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹង. នៅព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២នេះថា៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឃួង ស្រេង ជាអភិបាលរាជធានីលោកបានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ដោយសារសួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋ ហាត់ប្រាណ ហើយការហាត់ប្រាណនេះហើយ ជាឱសថដ៏សក្កិសិទ្ធ ក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ។
លោក ស៊ូ សាវ៉ន បានបញ្ជាក់អោយដឹងទៀតថា៖ សួនច្បារសាធារ ណៈក្នុងរាជធានីភ្នំពេញ មានសរុប ចំនួន១២១ ទីតាំង ស្មើនឹង១០០៤ ២៣៣ ម៉ែត្រការ៉េ ហើយសំរាប់ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានគម្រោងជួសជុលការ៉ូឡាបាក់បែក ដាំជួសដើមឈើ ស្មៅ និងផ្កាដែលងាប់នៅសួនច្បារចំនួន ០៤ ទីតាំង ក្នុងនោះរួមមាន៖ សួនច្បារវិមាន ឯករាជ្យ,សួនច្បារមុខវត្តបទុមវតី,សួនច្បារឆ្នេរទន្លេ និងសួនវិមានឈ្នះឈ្នះ។
លោកបានបន្តថា អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅតែបន្តថែទាំ សួរច្បារនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវពណ៌បៃតងទាំងខែប្រាំងនិងខែវស្សា ។ បន្ថែមពីលើនេះទៀត ការថែទាំដើមឈើ ការកាប់លះដើមឈើ ការដកដើមឈើដែលងាប់ចេញ ដាំថ្មី ជំនួសនៅតែបន្តធ្វើសកម្មភាពរហូត៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print