សង្ស័យតៃកុងងងុយដេកបើករថយន្តកូរ៉េទៅបុកគូទរថយន្តកុងតឺន័រឈប់នៅចញ្ចេីមផ្លូវបណ្ដាលឲ្យព្រូម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងបើកបរដោយបុរសម្នាក់ រួមដំណើរនិងព្រូម្នាក់ទៀត ហើយសង្ស័យតៃកុងងងុយដេកក៏រេចង្កូតជ្រុលទៅបុកគូទរថយន្តកុងតឺន័រដែលឈប់នៅចិញ្ចើមផ្លូវបណ្ដាលឲ្យព្រូម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០​ម៉ែត្រក្នុងភូមិអន្លង់គង​ សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកូរ៉េ ពណ៌ស ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ សង្ស័យតៃកុងងងុយដេកបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកគូទរថយន្តកុងតីន័រដែលឈប់នៅចិញ្ចើមផ្លូវបណ្ដាលឲ្យរថយន្តកូរ៉េរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ នឹងធ្វើឲ្យព្រូម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយរបស់ក្លីនិចឯកជនដឹកទៅសង្គ្រោះភ្លាមៗ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាពេលនោះខាងរថយន្តកុងតឺន័រមិនបានទាមទារសំណងទៅលើរថយន្តបង្កនោះទេ ដោយសម្រេចចិត្តឲ្យរថយន្តបង្កហៅរថយន្តផ្សេងទៀតមកសណ្ដោងយករថយន្តទៅជួសជុលខ្លួនឯងដោយបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print