ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក សុខ ដែន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឲ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកំរៀង ខេត្តបាត់ដំបង។
លោក សុខ ដែន ត្រូវឡើងកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកស្រុកកំរៀងថ្មី ត្រូវជំនួសលោក សុខ គឹមខុន ដែលត្រូវចូលនិវត្តន៍។
យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាល សម្រេច :
មាត្រា ១ : តែងតាំងលោក សុខ ដែន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេ៥ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាល ស្រុកកំរៀង ខេត្តបាត់ដំបង។
មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈោ្មះ ក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សិលា