ខេត្តកណ្តាល ; ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារ៖ ជំរាបសួរលោកពូស្នងការ នៅម្តុំភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅចំណុចផ្លូវបេតុង មានក្មេងៗសិស្សសាលាបេីកម៉ូតូលឿន និងកែបំពង់ស៊ីមាំងលឺ ហេីយបង្ហោះម៉ូតូ ។
+ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។
+ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ធ្វេីការស្រាវជ្រាវឆ្លើយតប ជាលទ្ធផល៖
-នៅថ្ងៃសុក្រ ០៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទី លេីកំណាត់ផ្លូវបេតុងលេខ៤២ (បែកចាន-បាសិទ្ធ) និងផ្លូវបេតុង ស្ថិតនៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុក សហការជាមួយកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន សរុបចំនួន១៣នាក់ ដឹកនាំដោយ:
-លោកវរសេនីយ៍ទោ គឹម សំអាត អធិការរង
-លោកវរសេនីយ៍ទោ ឆេង សុខងួន អធិការរង
+បានចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីគ្រឿងញៀន ក្មេងទំនេីង និងច្បាប់ផ្សេងៗទៀត ដល់សិស្សានុសិស្ស សរុបចំនួនម៉ូតូ១០គ្រឿង សិស្សានុសិស្ស១៥នាក់ ស្រី០១នាក់។
+ទិសដៅ:
-បន្តចាត់កម្លាំងឃ្លាំមេីល ក្នុងករណីមានសកម្មភាពល្មេីសច្បាប់ សមត្ថកិច្ចនឹងអនុវត្តន៍តាមនីតិវិធី។
-បន្តសកម្មភាពចុះអនុវត្តន៍ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីគ្រឿងញៀន ក្មេងទំនេីង និងច្បាប់ផ្សងៗ ឱ្យបានញឹកញាប់។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕
ដោយ : សិលា