មិនធម្មតា! ហង្ស ម៉ានីតា ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០២២អាចប្រើប្រាស់បាន៣ភាសាផ្សេងពីភាសាកំណើត

ចែករំលែក៖

ភ្នំពេញ៖ ស្របតាមការសន្និដ្ឋានជាច្រើនរបស់ទស្សនិកជនថា បេក្ខជនហង្សម៉ានីតាអាចមានភាគរយខ្ពស់ក្នុងការគ្រង់មកុដតម្លៃជិត២០ម៉ឺនដុល្លារអាមេរិកដែលជាមកុដមានតម្លៃថ្លៃបំផុតរបស់កម្ពុជា ពីកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២២។ក្រៅពីរូបសម្បត្តិ បេក្ខជនវ័យ២២ឆ្នាំរូបនេះអាចប្រើប្រាស់ភាសាបានដល់ទៅ៣ក្រៅពីភាសាកំណើតរបស់នាង។
ហង្ស មានីតា គឺ មានសន្ទុះការគាំទ្រខ្លាំងតាមរយះ រូបសម្រស់នឹងសម្ថតភាព និងជា អ្វីដែលទស្សនិកគិតថា នាងមានអោកាសខ្ពស់ក្នុងការដណ្តើមម្កុដ បវរកញ្ញាចក្រវាឡកម្ពុជា 2022 នេះ គឺដោយសារតែមុននេះសូម្បីតែអ្នកលេងបណ្តាញាសង្គម ថៃនឹងបរទេសផ្សេងទៀត បាននាំគ្នាសម្រុកលើកសរសើពីរូបសម្រស់នាងមិនដាច់ពីមាត់ ហេតុផលនេះគឺកាន់តែធ្វើអោយនាងមានប្រជាប្រិយភាពខ្ពស់ នឹងកាន់តែទាក់ទាញពិន្ទុពីគណះកម្មការ ។ បើនិយាយពីបទពិសោធន៍ប្រកួតវិញ អាចនិយាយបាន គ្រប់គ្រាន់ក្នុងការប្រកួត ព្រោះ ហង្ស ម៉ានីតាគឺជាជ័យលាភ័ រងទី ២ Miss Tourism Metropolitan ឆ្នាំ 2016 Miss Grand International 2021 ហង្ស ម៉ានីតា ជាកូនកាត់ខ្មែរ-បារាំង រូបនេះ គឺមានមុខមាត់ស្រដៀងគ្នាខ្លាំងនឹង Miss World 2013 នាង Megan Young ដែលជាជនជាតិហ្វីលីពីនផងដែរ ។ អ្វីដែលកាន់តែពិសេសនោះនៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ នេះចូលដល់វគ្គ Screening Day of MUC2022 ដែលជ្រើសរើសបវរកញ្ញាចំនួន ២០ រូបចុងក្រោយដើម្បីបន្តទៅប្រកួតលើឆាកដណ្ដើមមកុដពេជ្រ សម្រាប់តំណាងអោយកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងពេលឆាប់ៗនេះ ។ គ្រាន់តែបង្ហាញខ្លួនក្នុងថ្ងៃ Screening Day ភ្លាម ហង្ស ម៉ានីតា តុបតែងខ្លួនយ៉ាងស្រស់ស្អាត លេចធ្លោខ្លាំងតែម្ដងបើ តាម ម្តាយ របស់បវរកញ្ញា ឯក ហង្ស ម៉ានីតា បានប្រាប់ ថាកូនស្រីរបស់លោក ស្រីមានសមត្ថភាពប្រើប្រាស់ភសាជាផ្លូវការបាន៣ ភាសាក្រៅពីភាសាខ្មែរដែលជាភាសាកំណើត។ភាសាទាំង៣ដែល បវរ កញ្ញាឯកកូនកាត់បារាំងរូបនេះអាចប្រើប្រាស់បានរួម មានភាសា បារាំង អង់គ្លេស និងអេស្ប៉ាញ ។
គួរបញ្ជាក់ដែរថា ហង្ស ម៉ានីតា មានម្ដាយជាជនជាតិខ្មែរ និងមាន ឪពុកជាជនជាតិបារាំងនាងកើត និងធំធាត់ ឡើងនៅលើទឹកដី កម្ពុជា និងបញ្ចប់ការសិក្សានៅសាលាអន្តរជាតិមួយ៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print