សារលិខិតរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោកជំទាវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧​ ព្រះវស្សា

ចែករំលែក៖

ភ្នំពេញ : សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ ព្រះវស្សា យាងចូល ៨៧ ព្រះវស្សា ដែលនឹងឈានចូលមកដល់នាថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីការទូតកម្ពុជាទាំងអស់ ដែលកំពុងបំពេញ បេសកកម្មការទូតនៅបរទេស ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញុតាធម៌ ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ដែលជានិច្ចកាល ព្រះអង្គតែងតែគិតគូរចំពោះ ប្រជានុរាស្ត្ររបស់ព្រះអង្គ និងលះបង់ព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គលើវិស័យមនុស្សធម៌ ដែលជា ព្រះវិភាគទាន ដ៏ប្រពៃថ្លៃថ្លារួមចំណែកជួយរាជរដ្ឋាភិបាល ធ្វើឱ្យកិត្យានុភាពជាតិកាន់តែថ្កុំថ្កើង។

ក្នុងឱកាសជ័យមង្គលដ៏មហាថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យ ឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សា

ព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមបីបាច់ថែរក្សា និងប្រោះព្រំប្រោសប្រទាន ព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ សម្ដេចព្រះមហាក្សត្រី សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តន៍តរៀងទៅ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ព្រះមេត្តាទទួលនូវការគោរព សក្ការៈយ៉ាងជ្រាលជ្រៅបំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print