អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតជម្រាបជូនលោក រ័ត្ន ច័ន្ទតារា អគ្គនាយកក្រុមហ៊ុន ឡុង ច័ន្ទតារា អ៊ីមផត អិចផត ឯ.ក ចូលខ្លួនមកទូទាត់បំណុលពន្ធ

ចែករំលែក៖

ភ្នំពេញ : អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ឡុង ច័ន្ទតារា អ៊ីមផត អ៊ិចផត ឯ.ក (LONG CHANDARA IMPORT EXPORT CO., LTD.) លេខអត្តៈ + L001-100176917 ចុះបញ្ជីនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឱ្យបានជ្រាបថា ការបង់ពន្ធអាករតីជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធត្រប់រូបដើម្បីរួម ចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកអគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធ តាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន #១១៤១N១ ផ្លូវជាតិលេខ២ ភូមិព្រែកតា→ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូម អញ្ជើញលោកអគ្គនាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print