ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៧​នាក់​ ក្នុងករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១៣​ករណី​ នាថ្ងៃ​ទី​១៧​ ខែមិថុនា​​

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅយប់ថ្ងៃ​សុក្រ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​៣៧​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​បទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​របាយការណ៍​ដដែល​ បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៧​នាក់​ រួម​មាន​៖​ ជួញដូរ​ ២​ករណី​ ឃាត់ខ្លួន​មនុស្ស​​ ៤​នាក់​(​ស្រី​ ១​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់ខ្លួន​មនុស្ស​​ ១​នាក់​ ,ប្រើប្រាស់​ ១០​ករណី​ ឃាត់ខ្លួន​មនុស្ស​​ ៣២​នាក់​(​ស្រី​ ២​នាក់​)​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៧​ ខែមិថុនា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មើ​និង​ ៦១,៧៤​ក្រាម​ និង​២​កញ្ចប់​តូច​ ,មេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​​ ០,០៥​ក្រាម​។​

​លទ្ធផល​ខាងលើ​ ៦​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៦​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ៧​ករណី​ ឃាត់​ ២០​នាក់​ ស្រី​ ៣​នាក់​ ចាប់​យក​Ice​ ២,១៩​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៣​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១០​នាក់​ ចាប់​យក​Ice​ ៥៩,៥៥​ក្រាម​ និង​Wy​ ០,០៥​ក្រាម​។​ 

៤​ /​ កណ្តាល​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៥​ /​ ពោធិ៍សាត់​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៦​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​ ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print