បុរសម្នាក់ស្រវឹងស្រាបើកបររថយន្តលឿនរេចង្កូត ទៅបុកម៉ូតូ១គ្រឿង​បណ្តាល​ឲ្យ​ រងបួសធ្ងន់និងស្រាល៣នាក់

ចែករំលែក៖

ប៉ៃលិន÷កាលពីវេលាម៉ោង ០៧និង៤០នាទី​យប់ ត្រូវនិងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចណ៍ ០១ករណី រវាងរថយន្តនិងម៉ូតូ (បើកបរច្រាស់ទិសគ្នា) នៅចំណុចភូមិ បុសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរបួសចំនួន ០៣នាក់ ខូចខាតរថយន្តចំនួន ០១គ្រឿង និង ម៉ូតូចំនួន០១ គ្រឿង។

តាមប្រភពព័ត៍មានពីសមត្តកិច្ចមូដ្ឋានឲ្យដឹងថា÷អ្នកបើកបររថយន្តឈ្មោះ ជន សុខុម ភេទ ប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបររថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ។

សមត្តកិច្ចបានបន្តថា÷អ្នកបើកបររថយន្តបង្កនោះ បើកបរក្នុងស្ថានភាពស្រវឹងក្នុងទិសដៅពីកើតទៅលិចស្រាប់តែរេចង្កូត
ទៅបុកម៉ូតូមួយគ្រឿងកំពុងតែបើកបរ
លើដងផ្លូវកៅស៊ូ១ខ្សែបណ្ដាលឲ្យរងបួស
ធ្ងន់និងស្រាល៣នាក់។
– ជនរងគ្រោះ ឈ្មោះ អូន ចរិយា ភេទ ស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក់លេខ ប៉ៃលិន 1C-0912 (របួសធ្ងន់ត្រង់ជើង)។
– អ្នករួមដំណើរទី១ ឈ្មោះ លី សា ភេទ ស្រី អាយុ ០៤ឆ្នាំ រស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(ត្រូវជាកូន)។
-អ្នករួមដំណើរទី២ ឈ្មោះ វុិត សុវត្តិ ភេទ ប្រុស ០៧ឆ្នាំ នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(ត្រូវជាកូន)

មូលហេតុគ្រោះថ្នាក់បណ្ដាលមកពី៖
១-កត្តាមនុស្សបើកបរក្នុងល្បឿនលឿន គ្មានការប្រុងប្រយ័ត្ន។
២-កត្តាផ្លូវកោងខ្លាំង។
– បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែករថយន្ត និងម៉ូតូ ត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយតាមនីតិវិធី។ដោយ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print