កីឡាការិនី Beatriz Haddad Maia របស់ប្រេស៊ីលបានឈ្នះពានរង្វាន់ជាលើកទី២របស់នាងក្នុងរយៈពេល៧ថ្ងៃបន្ទាប់ពីកីឡាការិនី Zhang Shuai ប្រកាសចូលនិវត្តន៍ជាមួយនឹងរបួសនៅឯកម្មវិធី Birmingham Classic ។
Haddad Maia បាននាំមុខ ៥-៤ នៅពេលដែល Zhang របស់ប្រទេសចិនបង្ហាញថា នាងមិនអាចបន្តបានទេ។ អ្នកទាំង២បានឆ្លងកាត់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញកាលពីថ្ងៃអាទិត្យបន្ទាប់ពីភ្លៀងបានរំខានដល់ការលេងកាលពីថ្ងៃមុន។ចំណែកកីឡាការិនី Katie Swan របស់ចក្រភពអង់គ្លេសបានធ្វើបានល្អលើអតីតជើងឯក US Open កីឡាការិនី Sloane Stephens ក្នុងការប្រកួត Bad Homburg Open ជុំទីមួយ។ កីឡាការិនីលំដាប់លេខ២១៧ពិភពលោក Swan បានឆ្លងកាត់វគ្គជម្រុះ ហើយបានយកឈ្នះកីឡាករអាមេរិកលំដាប់ទី៤៨ក្នុងលទ្ធផល 2-6 6-4 6-2។ យ៉ាងណាមិញ អ្នកទាំងពីរនឹងក្លាយជាដៃគូសម្រាប់ព្រឹត្តិការណ៍វាយគូនារីនៅប្រទេសអាល្លឺម៉ង់។នៅ Eastbourne មិត្តរួមជាតិអង់គ្លេស Katie Bulter បានឈ្នះការប្រកួតបើកឆាករបស់នាងទល់នឹងកីឡាការិនី Czech Tereza Martincova ក្នុងលទ្ធផល 7-5 7-6 (7-5) ។Haddad Maia វ័យ២៦ឆ្នាំ ឥឡូវនេះបានឈ្នះការប្រកួតក្នុងទីលានចំនួន១០ចុងក្រោយរបស់នាង ដោយបានលើកពានក្នុងព្រឹត្តិការណ៍ Nottingham Open កាលពីថ្ងៃទី១២ ខែមិថុនា។ នាងបានឆ្លងកាត់ការជួបដ៏រំភើបមួយជាមួយនឹងម្ចាស់ជើងឯក Wimbledon ឆ្នាំ២០១៩ Simona Halep ក្នុងលទ្ធផល 6-3 2-6 6-4 ។ស្របពេលជាមួយគ្នានេះ Zhang បានឈានដល់វគ្គផ្តាច់ព្រ័ត្រដោយការវាយបកពីសិតចុះក្រោមដើម្បីយកឈ្នះ Sorana Cirstea របស់រូម៉ានី ក្នុងលទ្ធផល 4-6 6-1 7-6 (7-5)។ Zhang បានចាប់ផ្តើមយ៉ាងខ្លាំងពេលប៉ះនឹង Haddad Maia ក្នុងវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែត្រូវបានរបួស ហើយទីបំផុតបានសម្រេចចិត្តបញ្ចប់ការប្រកួត។Zhang ដែលបានចូលរួមប្រកួតក្នុងការប្រកួតជាគូជាមួយនឹង Elise Mertens បាននិយាយថា “វាពិតជាលំបាកក្នុងការលេងបន្ទាប់ពីការប្រកួតឯកត្តជនពីរម៉ោងកន្លះ ហើយខ្ញុំក៏បានលេង៧ប្រកួតរួចហើយក្នុងសប្តាហ៍នេះ។ ខ្ញុំពិតជាហត់ណាស់ រាងកាយរបស់ខ្ញុំមិនដំណើរការទៀតទេ សូមអភ័យទោស”។
រីឯម្ចាស់ជើងឯក Haddad Maia គ្រោងនឹងប្រកួតនៅ Eastbourne ដែលជាការប្រកួត WTA ចុងក្រោយនៅចក្រភពអង់គ្លេស មុនពេលកម្មវីធីWimbledon ចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនាខាងមុខ ៕ (រូបភាព ៖ BBC Sport)