ផ្ទះពលរដ្ឋប្រមាណ២០ខ្នងត្រូវរងការខូចខាតខណៈមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍បឋមពីអាជ្ញាធរមូលដ្ឋានបានអោយដឹងថា នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ខេត្តបាត់ដំបង មានស្រុកមួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ហើយក៏បំផ្លាញ ផ្ទះសំបែង ទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗជាច្រើន។

ក្នុងហេតុការណ៍គ្រោះធម្មជាតិខាងលើនេះដែរ សម្រាប់ស្រុករុក្ខគីរីខ្យល់បានបក់បោកយ៉ាងខ្លាំងគ្របដណ្តប់ទៅលើពីរឃុំ ក្នុងនោះមានឃុំស្តុកប្រវឹក នឹង ឃុំមុខរាហ៍ បណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋខូចខាតអស់សរុបចំនួន ២០ខ្នងផងដែរតែ។
តែអាជ្ញាធរបានបញ្ជាក់អោយដឹងថាគ្រោះធម្មជាតិនេះមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print